Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូត្រមន្តប្រោះព្រំទទួលស្វាគមន៍វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលបានបញ្ជូនពីប្រទេសអង់គ្លេសមកកម្ពុជាវិញ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលបានបញ្ជូនពីប្រទេសអង់គ្លេសមកកម្ពុជាវិញ។ ពិធីនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯសារមន្ទីរជាតិនារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាច់ហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។

ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមានមោទភាពយ៉ាងក្រែលែង ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចំពោះការខិតខំព្យាយាម និងប្រឹងប្រែងស្រាវជ្រាវ ទាមទារយកមកវិញនូវមរតកវប្បធម៌ខ្មែរ ដែលជាអត្តសញ្ញាណ និងកេរដំណែលដ៏មានតម្លៃរបស់ជាតិ។ កិច្ចការពារ និងថែរក្សាមរតកសម្បតិ្តវប្បធម៌ខ្មែរ ជាភារកិច្ចរបស់កូនចៅជំនាន់ក្រោយគ្រប់រូប។ យើងទាំងអស់គ្នា សូមប្ដេជ្ញាចិត្តយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិរក្ស លើកស្ទួយកេរដំណែល ដែលបុព្វបុរស បានបន្សល់ទុកឋិតឋេរគង់វង្សរហូតទៅ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា វត្ថុបុរាណ​ខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយ​​​​​​​​​​អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក ឡាចហ្វដ។ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារលោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×