Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បាន​កោតសរសើរ​តួនាទី​យ៉ាងសកម្ម របស់​សហភាព​អឺរ៉ុប ក្នុងការ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដូច្នេះ​បាន​ធ្វើឡើង​នៅពេលដែល​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព អឺរ៉ុប លើក​ទី​២៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​សារសំខាន់​នៃ​ការ គាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​គំនិត​ផ្តួចផ្តើម​បច្ចុប្បន្ន​ទាំងឡាយ​របស់​អាស៊ាន ដើម្បី​ពង្រឹង​ការត្រៀម​លក្ខណៈ​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នានា នៅក្នុង​ពេលអនាគត​។​
​សម្រាប់​វិស័យសេដ្ឋកិច្ច ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​ឯកឧត្តម ជឿជាក់ថា ជា​គន្លឹះ ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​ធុរកិច្ច និង​វិនិយោគ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​កសាង​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

​ឯកឧត្តម បាន​ស្វាគមន៍​ការលើក​កម្រិត​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ត្រូវ​បានសម្រេច​ក្នុង​កិច្ចប្រជុំ​នេះ ដោយ​ជឿជាក់ថា សមិទ្ធផល​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ប្រយោជន៍​ទៅវិញទៅមក​នាពេល​កន្លងមក​
​យោងតាម​លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​គឺ​បានកត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​សហភាព​អឺរ៉ុប​(​ឆ្នាំ​២០១៨-២០២២)​។ កិច្ចប្រជុំ​ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ ទស្សនៈ​គ្នា​ផងដែរ​លើ​មធ្យោបាយ​និង​វិធីសាស្ត្រ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​ទាំងពីរ​អាចមាន​ល​ទ្ឋ​ភាព​បង្កើន​កិច្ចសហការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​រួម ដូចជា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នានា ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​សកល ព្រមទាំង​ពង្រឹង​ថែមទៀត​នូវ​ភាពជា​ដៃគូ​ដែលមាន​ស្រាប់​។​
​បណ្តា​ប្រទេស​សមាជិក​អាស៊ាន បាន​ស្វាគមន៍​ការបន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន និង​ការកសាង​សហគមន៍​អាស៊ាន និង​សេចក្តីប្រកាស​របស់​សហ​ភាព​ផ្តល់​ថវិកា ចំនួន​២០​លាន​អឺរ៉ូ ដើម្បី​គាំទ្រ «​កម្មវិធី​សុខាភិបាល​ឆ្លើយតប និង​ការត្រៀម​លក្ខណៈ​ចំពោះ​ជំងឺ​រាតត្បាត​នៅ​អាស៊ីអាគ្នេយ៍​» ដើម្បី​ជួយ​តំបន់​នេះ​ត្រៀមខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ នាពេល​អនាគត​។
​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ក៏បាន​ទទួលស្គាល់​ផងដែរ អំពី​សារសំខាន់​នៃ​វិភាគទាន​របស់​សហភាព​អឺរ៉ុប ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​៥០០​លាន​អឺរ៉ូ គាំទ្រ​ដល់​យន្តការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​សាកល​(COVAX) ដើម្បី​ព​ន្លឿ​ន​និង​ពង្រីក​ការអភិវឌ្ឍ និង​ការផលិត​វ៉ាក់សាំង​សាកល សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្សជាតិ​គ្រប់ៗ​គ្នា​។​

​កិច្ច​ប្រជុំបាន​ប្តេជ្ញា​បង្កើត​ក្របខ័ណ្ឌ​ជាក់ស្តែង​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​- សហភាព​អឺរ៉ុប និង​ទន្ទឹងរង់ចាំ​ការសម្រេចបាន​ដ៏​ឆាប់​នូវ​កិច្ចព្រមព្រៀង​នេះ​។ កិច្ចប្រជុំ​បានអនុម័ត សេចក្តីប្រកាស​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ស្តីពី​ការតភ្ជាប់ ហើយ​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ល​ទ្ឋ​ភាព​ធ្វើ​សំយោគ​រវាង «​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥» និង​យុទ្ធសាស្ត្រ​អឺរ៉ុប​ស្តីពី «​ការតភ្ជាប់​អឺរ៉ុប​និង​អាស៊ី​» ។​

​សូមជម្រាបថា​៖​កិច្ចប្រជុំ​ក៏បាន​ឯកភាពគ្នា​ធ្វើការ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​សហភាព​អឺរ៉ុប (CATA) ផងដែរ​៕​ដោយ​៖CEN​

 

 

spot_img
×