Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០​ឆ្នាំ​ចុងក្រោយ​ការ​បរបាញ់​សម្លាប់សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​

​ភ្នំពេញ​៖ នៅក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន​ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​លោក​បានកត់សម្គាល់​ឃើញ​ថា ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរីព្រៃ​បានកើត​ឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយ​សារតែ​ការផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ​និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី​អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក វា​និង​លើសពីនេះ ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូតដល់​រងរ​បួស ឬ​ឈានដល់​ការ សម្លាប់​ជាការ​សងសឹក​នឹង​ដំរីព្រៃ​ដែល​បាន​ចូលមក​ស៊ី​ដំណាំ​របស់​ពួកគេ​។​

​លោក​នេ​ត ភ​ត្ត្រា បានឱ្យដឹងថា កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវបាន​កត់សម្គាល់​ឃើញថា​មានការ​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ​ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង ៣០ ឆ្នាំមុន ការ​បរបាញ់​បានសម្លាប់​សត្វ​ដំរីព្រៃ​អស់​ជាច្រើន​ក្បាល​។ បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៧១ ក្បាល​។

​លិ​ក​នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០% ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០%​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥% រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈ សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។

​លោក​បាន​គូសបញ្ជាក់ថា ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ ឯកឧត្តម​បាន​បន្តទៀតថា យោងតាម​របាយការណ៍​សិក្សា នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិនមាន​របាយការណ៍ ណាមួយ​ស្តីពី​ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ចំណ​ក​នៅក្នុង​តំបន់​ទេសភាព​ភាក​ខាងកើត មានការ​កត់សម្គាល់ថា​មាន​ដំរី​ស្លាប់​ចំនួន ៨ ក្បាល​ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ​ដែល​ករណី​ដំរី​ធំ​ស្លាប់​ត្រូវបាន​សង្ស័យថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។​កាលពីដើមឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ស្លាប់ ដោយ​ត្រូវគេ​បាញ់​ងាប់​នឹង​គ្រាប់កាំភ្លើង​កែច្នៃ​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស​ប្រជា​​ពលរដ្ឋ នៅក្បែរ​ដែនជម្រកសត្វព្រៃ​កែ​សីមា ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ហើយ​ភ្លុក​និង​កន្ទុយ​របស់​វា​ត្រូវបាន​គេ​លួច​កាត់​យកទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូនដំរី​ព្រៃ​ចំនួន ២ ក្បាល​បាន​រកឃើញ​ស្លាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹក​ស្លាប់​ដោយសារ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត​កើតមក​មិនមាន​សុខ ភាពល្អ បាន​ស្លាប់​ទៅវិញ​ក្រោយ​ក្រុមមន្ត្រី​ជួយសង្គ្រោះ​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា តាម​ល​ត្អ​ផល​ពី​ការបំពាក់​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ឧទ្យាន​ជាតិ​ជូរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ ក្នុងចំណោម​កូនដំរី ៧ ក្បាលមាន ៤​ក្បាល​ដែលមាន​អន្ទាក់​នៅ ជាប់​នឹង​ជើង​របស់​ពួកវា ហើយក៏​មានកូន​ដំរីព្រៃ​មួយ​ក្បាល​ដែរ​ដែល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់​។ ឯកឧត្តម បាន​បន្តថា​ភស្តុតាង​នេះ​បាន​បញ្ជាក់ថា​ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផង ដែរ​ព្រោះ​វា​អាច​បណ្តាលឱ្យ​សត្វ​ដំរី​រងរបួស និង​ស្លាប់​បាន​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន ឱ្យដឹងថា​នៅក្នុង​រយៈពេល ១០ ខែ​នៃ​ឆ្នាំ​២០២០ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​សហគមន៍​តំ បន់​ការពារ​ធម្មជាតិ​ដែល​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​ដែលមាន​ផ្ទៃដី​សរុប​ជាង ៧,៣ លាន​ហិកតា ប្រមាណ​៤១% នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​បាន​ដក​អន្ទាក់​បាន​ប្រមាណ ៣០០០០ អន្ទាក់ និង​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ក្បាល​៕​ ដោយ​ ៖ CEN

×