Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក​ស្រុក​ចន្ទ្រា ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​ឡើងវិញ ក្រោយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ដែល​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ស្រុក និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ចុះ​ស្ថាបនា​ផ្លូវ​ឡើងវិញ ក្រោយពី​ជំនន់​ទឹកភ្លៀង​នៅ​ខែវស្សា​កន្លងទៅនេះ លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា នៅ​ព្រឹក​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​នាំ​គ្រឿងចក្រ​ជួសជុល​ផ្លូវ​ក្រាល​ថ្ម​មិច​ប្រវែង ២៤០​ម៉ែត្រ ចាប់ពី​កែង​វត្ត​បទុម​រង្សី ក្នុងភូមិ​ចេក ឃុំ​សំរោង កាត់​តាម​ភូមិ​ទួល​អំពិល ភូមិ​ទួល​ស្ពាន ដល់​កែង​វត្ត​ព្រៃ​ខ្លូត ក្នុងភូមិ​ត្រពាំងរុន ឃុំ​ច្រេស ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ចំណាយ​អស់​ថវិកា ២,៥០០​ដុល្លារ ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​ថវិកា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន​។​

លោក ថន ថា​វុ​ទ្ទា បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ក្តី​នឹករលឹក​ដែលជា​និច្ចកាល​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក និង​លោក​អភិបាលខេត្ត តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

​លោក​អភិបាលស្រុក​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​អម​សង្ខាង​ផ្លូវត្រូវ​ជួយ​ថែរក្សា​ផ្លូវ​ឱ្យបាន​ល្អ និង​យូ​អង្វែង​ហើយ​សូមឱ្យ​អាជ្ញាធរ​ភូមិ ឃុំ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ នៅតាម​ភូមិ ឃុំ ក្នុងស្រុក​ចន្ទ្រា មិនត្រូវ​ចាក់ដី​ភូមិ​ខ្ពស់ជាង​ផ្លូវ និង​មិន​អនុញ្ញាតឱ្យ​សង់ផ្ទះ ឬ​តៀម​ដល់​ចិញ្ចើមផ្លូវ​នោះទេ​។​

លោក​បាន​បន្តថា ក៏​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​នា​រដូវ​ចុះ​ត្រជាក់​នេះ ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឱ្យ​គោរព​ច្បាប់​ចរាច​ណ៍ ចៀស​ឆ្ងាយ​គ្រឿងញៀន គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក អភិបាលស្រុក បានធ្វើការ ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំឱ្យ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ ឱ្យសោះ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្ដីអំពី​ការបង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ព្រោះ​មួយរយៈ​ពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ជា​សហគមន៍​ដោយ​ជំងឺ​ដ៏​កាច​សាហាវ ដូច្នេះ​ត្រូវ​បង្កើន​ការធ្វើ​អនាម័យ​ជាប្រចាំ​ដោយ​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជែ​ល ពាក់​ម៉ាស និង​នៅ​គម្លាត​គ្នា​ជាដើម​៕រក្សាសិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

spot_img
×