ប្រទេសជប៉ុននឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់របស់ខ្លួន ក្រោមការអនុម័តថវិកាកាលពីថ្ងៃពុធ (ថ្ងៃទី ២ ធ្នូ) ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជាប្រចាំថ្ងៃ។
ច្បាប់នេះដែលនិយាយថា រដ្ឋាភិបាលនឹងរ៉ាប់រងរាល់ថ្លៃវ៉ាក់សាំងសម្រាប់ប្រជាជនចំនួន ១២៦ លាននាក់របស់ប្រទេសជប៉ុន ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ដោយបានលុបចោលនូវអំណាចសភាជាន់ទាប។
ប្រទេសនេះទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩សម្រាប់ប្រជាជន ៦០ លាននាក់ពីក្រុមហ៊ុនថ្នាំយក្ស Pfizer និងសម្រាប់ប្រជាជនចំនួន ២៥ លាននាក់ទៀតពីក្រុមហ៊ុន Moderna។ ជប៉ុនក៏បានបញ្ជាក់ផងដែរថាខ្លួននឹងទទួលបានវ៉ាក់សាំង ១២០ លានដូសរបស់ថ្នាំ AstraZeneca ។
Pfizer និង Moderna កំពុងតែស្វែងរកការអនុញ្ញាតិប្រើប្រាស់បន្ទាន់ក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុបបន្ទាប់ពីការធ្វើតេស្តគ្លីនិកបង្ហាញថាការចាក់របស់ពួកគេមានប្រសិទ្ធភាព។
ការអនុម័តថវិកានេះធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា ប្រទេសនេះមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះវីរុសនេះហើយ ខណៈដែលគ្រូពេទ្យបានព្រមានថាមន្ទីរពេទ្យកំពុងតែដួលរលំ។
ប្រទេសជប៉ុនបានឃើញការរីករាលដាលនៃវីរុសកូវីដ១៩មានចំនួនតិច បើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ ២១០០ នាក់និងមាន ១៥០ ០០០ ករណី ហើយមិនទាន់បានបិទប្រទេសដែលត្រូវបានគេឃើញនៅកន្លែងផ្សេងនោះទេ។ ប៉ុន្តែឥឡូវនេះវាកំពុងប្រឈមនឹងរលកទីបីនៃជំងឺនេះ ដោយរាយការណ៍ពីចំនួននៃការឆ្លងវីរុសប្រចាំថ្ងៃនៅទូទាំងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អភិបាលក្រុងតូក្យូបានជំរុញឱ្យប្រជាជនចៀសវាងការដើរក្រៅដែលមិនចាំបាច់ និងបានស្នើសុំឱ្យអាជីវកម្មដែលផ្គត់ផ្គង់គ្រឿងស្រវឹងត្រូវបិទទ្វារឱ្យបានឆាប់ ទោះបីមិនមានយន្តការអនុវត្តសម្រាប់អនុសាសន៍ទាំងនេះក៏ដោយ។
រដ្ឋាភិបាលជាតិក៏បានសំរេចចិត្តអនុញ្ញាតឱ្យតំបន់នីមួយៗដកខ្លួនចេញពីយុទ្ធនាការទេសចរណ៍ក្នុងស្រុកដ៏ចម្រូងចម្រាសនេះ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN