Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម (​ក្រៅពី​អង្ករ​)​មាន​ចំនួន​៥​លាន​តោន​ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០

spot_img

​ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ ណ​រិ​មាន​នាំចេញ​ផលិតផល​កសិកម្ម ទៅ​ក្រៅប្រទេស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​ចំនួន ៥ ០៥៧ ១៨១,៥៤ តោន​។​

​ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​មួយចំនួន​មាន​កំណើន​ល្អប្រសើរ ដូចជា ដំឡូង​មី​ក្រៀម​ចំនួន ១ ៣១២ ៩១៣,៣០ តោន មាន​កំណើន ៨,២៦ % ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ល្ង​ចំនួន ៥ ៧៩៩,៣៩ តោន មាន​កំណើន ៣៩,៨១% ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ផ្លែ​ចេក​ស្រស់​ចំនួន ៣០០ ១៧៣,៩៨ តោន មាន​កំណើន ១១៦,៩៧% ធៀប​ទៅនឹង​២០១៩, គ្រាប់ស្វាយចន្ទី​ចំនួន​២១៤ ៧២១,២១ តោន មាន​កំណើន ២៦,៥៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​

​គ្រាប់ពោត​ចំនួន ១៩៤ ៥០០,២៨ តោន មាន​កំណើន ៦៣,៨៥% ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ផ្លែស្វាយ​ស្រស់​ចំនួន ៩០ ៨០១,៧៦ តោន មាន​កំណើន ៨៣,៥០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ដំណាប់​ស្វាយ ៥ ៧៥៥,៨៦ តោន មាន​កំណើន ១៥៩,៦០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ម្ទេស​ស្រស់​ចំនួន ៦២ ៤៣២,៧៨ តោន មាន​កំណើន ៣៨,០២% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​

​ម្ទេស​ក្រៀម ១ ៨០០,០០ តោន ស្មើនឹង​ឆ្នាំ​២០១៩, ម្រេច ៤ ៩៨២,៦៥ តោន មាន​កំណើន ៣៩,៣៩% ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ជ័រកៅស៊ូ​ចំនួន ២៩០ ៧០០,០០ តោន មាន​កំណើន ១៨,៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ។​
​គូសបញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៥៧ មុខ ទៅកាន់​គោលដៅ​ចំនួន ៤៦​ប្រទេស ៕​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×