Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មុខសញ្ញា​២​នាក់​ដឹកជញ្ជូនកញ្ឆា​ស្រស់ ដោយ​ខុសច្បាប់​

spot_img

តាកែវ​ ៖​ អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដឹកនាំ​កម្លាំង​ជំនាញ​ចុៈស​ហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ព្រេច ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ក្នុង​សភាព​លឿន​និង​មានការ​ភ័យខ្លាច ក្នុងនោះ​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់​សួរនាំ​ក៏​ឃើញ​កញ្ឆា​ស្រស់ ក្នុង​បាវ​ភ្លាមនោះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់​។​

​សមត្ថកិច្ច​ស្រុក​គិរីវង់​បង្ក្រាប​ដូច​ភ្លៀងរលឹម ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ ថ្ងៃទី​០៣​ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០៥​និង​១ ៥​នា ទី​ព្រឹក លោក​វរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុៈស​ហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ព្រេច ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះ​មកដល់​ចំណុច​ផ្លូវលំ​ក្រោយ​ភូមិ ស្ថិត​ភូមិ​ចំបក់ ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ក្នុង​សភាព​លឿន​និង​មានការ​ភ័យខ្លាច ក្នុងនោះ​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់​សួរនាំ​ក៏​ឃើញ​កញ្ឆា​ស្រស់ ក្នុង​ប៊ា​វ​ភ្លាមនោះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់​នោៈ​រួមមាន ៖ ១.​ជនសង្ស័យ​ឈ្មោះ អិន ឡង់ឌី​វិ​ថេ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ក្បាលដំរី ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ ២.​ជនសង្ស័យ ឈ្មោះ ផល ភេ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ដើម​រំ​ដែល ឃុំ សោម ស្រុក​គិរីវង់ ខេត្តតាកែវ ។​

​សមត្ថកិច្ច​បានធ្វើការ​ឆែក​រកឃើញ​នូវ​វត្ថុតាង​រួ​មាន ៖ កញ្ឆា​ស្រស់ ទម្ងន់​៣,២ kg ម៉ូតូ​០១​គ្រឿង​ម៉ាក​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ​:1Q.6154 ដាវ​សាំ​ប៉ូ​រ៉ៃ​០១ កាំភ្លើង​កៃ​ច្នៃ​០១​ដើម​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×