ភ្នំពេញ៖ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា នឹងចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវ កម្មវិធី «ការទូទាត់ក្នុងជំនាញហិរញ្ញវត្ថុឌីជីថល» (The Payments in Digital Finance Specialisation) តាមរយៈប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យានិងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។
កម្មវិធី ការទូទាត់ក្នុងជំនាញហិរញ្ញវត្ថុឌីជីថល«The Payments in Digital Finance Specialisation»នឹងរៀបចំឡើងនៅនៅថ្ងៃអង្គារ៍ ទី៨ ខែធ្នូ ឆ្នាំ២០២០។
ពិធីសម្ពោធនេះនឹងត្រូវធ្វើឡើង នៅក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២០ ក្នុងគោលបំណង ទី១/-ចែករំលែកនិងផ្សព្វផ្សាយវគ្គសិក្សាខ្លីៗតាមប្រព័ន្ធអ៊ីនធឺណិត ពាក់ព័ន្ធនឹងប្រធានបទ ស្ដីពីការទូទាត់ក្នុងយុគ្គសម័យហិរញ្ញវត្ថុឌីជីថល (Payments in Digital Finance) ដោយមានការឧទ្ទេសនាមជាពិសេស ពីវាគ្មិនល្បីៗនៅក្នុងពិភពលោកប្រមាណ២៥រូប ដែលក្នុងនោះមានលោកជំទាវ ជា សិរី ផងដែរ។ គោលបំណងទី២ គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីភាពច្នៃប្រឌិត ក្នុងប្រព័ន្ធទូទាត់នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជា សិរី នឹងចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ ស្ដីពីតើ នរណាជាអ្នកឈានមុខផ្នែកនវានុវត្តន៍នៃការទូទាត់?(“Who is driving innovation in payments”)។ លើសពីនេះ កម្មវិធីប្រកាសពានរង្វាន់ប្រព័ន្ធទូទាត់នាពេលអនាគត ក៏នឹងធ្វើឡើងផងដែរ ដោយសាធារណជនអាចបោះឆ្នោតគាំទ្រតាមប្រព័ន្ធអនឡាញ នូវ ទី១-ក្រុមហ៊ុន ទី២-បុគ្គល និង ទី៣-បញ្ញត្តិករ ដែលលោកអ្នកគិតថាជាអ្នកជំរុញឱ្យមានការច្នៃប្រឌិត និងជាឈានមុខ(game-changing) ក្នុងវិស័យទូទាត់៕
រក្សាសិទ្ធិដោយ៖CEN