ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកនឹងពង្រឹងឡើងវិញ ដែលវាជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះប្រជាធិបតេយ្យនៅចំពោះមុខ ការបំភិតបំភ័យដែលមិនចេះរីងស្ងួតរបស់ចិន។
កោះតៃវ៉ាន់ ដែលចិនទាមទារថាជាដែនដីរបស់ខ្លួន បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយអ្នកការទូតនិងយោធាដ៏សំខាន់បំផុតរបស់ខ្លួន ជាមួយអាមេរិកកាលពីខែសីហា។ លោកស្រី Tsai បានប្រកាសបន្ធូរបន្ថយលើការនាំចូលសាច់ជ្រូកនិងសាច់គោរបស់សហរដ្ឋអាមេរិក ដោយលុបចោលនូវរនាំងដែលជាឧបសគ្គ ។
លោកស្រី Tsai បាននិយាយថា ជាមួយនឹងការពឹងផ្អែករបស់កោះតៃវ៉ាន់លើពាណិជ្ជកម្ម កោះនេះត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយដៃគូពាណិជ្ជកម្ម។ លោកស្រីបានមានប្រសាសន៍ថា៖« ដូច្នេះខ្ញុំទន្ទឹងរង់ចាំការរីកចម្រើន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំទី ២ របស់យើងនិងជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់បំផុត។»
លោកស្រី Tsai បាននិយាយថាលោកស្រីអរគុណ សម្រាប់ការគាំទ្រទ្វេភាគីពីអ្នកនយោបាយអាមេរិក ចំពោះកិច្ចព្រមព្រៀងបែបនេះ។
លោកស្រីបានបន្ថែមថា៖« កិច្ចព្រមព្រៀងបែបនេះនឹងលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងឱ្យកាន់តែជិតស្និទ្ធថែមទៀត ហើយក៏នឹងពង្រឹងការគាំទ្ររបស់អាមេរិកចំពោះកោះតៃវ៉ាន់ ចំពោះមុខការបំភិតបំភ័យដែលមិនចេះរីងស្ងួត ពីទូទាំងច្រកសមុទ្រទាំងអស់។»
ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួន នៅជិតកោះនេះ ដែលក្នុងនោះមានយន្ដហោះចម្បាំងហោះហើរហោះ លើខ្សែរកណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាខ្សែបន្ទាត់មិនច្បាស់លាស់រវាងភាគីទាំងពីរ។
លោកស្រី Tsai បាននិយាយថា លោកស្រីនឹងមិនដែលបញ្ឈប់ការស្វែងរកសន្តិភាព និងស្ថិរភាពនោះទេ ប៉ុន្តែលោកស្រីក៏នឹងមិនសម្របសម្រួលអ្វីមួយនោះដែរ នៅពេលធ្វើការសម្រេចចិត្ត ដែលចាំបាច់ដើម្បីរក្សាសន្តិសុខដល់ក៉តៃវ៉ាន់ ដោយមិនបានកត់សម្គាល់អំពីការតំឡើង នូវថវិកាការពារជាតិរបស់តៃវ៉ាន់។
ខណៈពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងចាកចេញពីសេតវិមាននៅខែក្រោយនេះ ដែលលោកជាឥស្សរជនដ៏មានប្រជាប្រិយភាពមួយ នៅកោះតៃវ៉ាន់ និងមានទាំងការលក់អាវុធថ្មី និងការធ្វើទស្សនកិច្ចនៅតៃប៉ិដោយមន្រ្តីជាន់ខ្ពស់អាមេរិកតៃវ៉ាន់ លោកស្រីក៏បានសម្តែងនូវទំនុកចិត្តថា រដ្ឋាភិបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិននឹងបន្តគាំទ្រតៃវ៉ាន់។ លោកស្រី Tsai បាននិយាយសំដៅទៅរដ្ឋបាលលោក ចូបៃឌិនដែលនឹងចូលកាន់តំណែងនៅខែក្រោយថា “នៅពេលយើងឆ្ពោះទៅរកឆ្នាំ ២០២១ ភាពជាដៃគូតៃវ៉ាន់ – អាម៉េរិកទទួលបានឱកាសយ៉ាងច្រើនសម្រាប់ការរីកចម្រើន”៕
ប្រភព៖ Reuters
រក្សាសិទ្ធិដោយ៖CEN