Friday, March 31, 2023

គ្រូបង្វឹកបាល់ឱប យកខ្លួនពាំងគ្រាប់ឲ្យសិស្សក្នុងករណីបាញ់ប្រហារសម្លាប់មនុស្សអស់ ១៧នាក់

spot_img

Aaron Feis, អ្នកនាំពាក្យក្រុមកីឡាបាល់ឱប Denise Lehtio, នៅសាលាមធ្យមសិក្សា Stoneman Douglas នៅ Parkland រដ្ឋផ្លរីដា ប្រកាស។

Feis គឺជាជំនួយការគ្រូបង្វឹកនៃក្រុមកីឡាបាល់ឱបរបស់សាលា ត្រូវបានពណ៌នាថា ជាមនុស្សបំពេញការងារយ៉ាងអស់ពីចិត្តពីថ្លើម ហើយជាមនុស្សសម្បូរមនោសញ្ចេតនា។ Colton Haab អាយុ ១៧ឆ្នាំ និយាយថា Feis បានយកខ្លួនទៅពាំងគ្រាប់ឲ្យសិស្ស៣នាក់ ចាកផុតពីការស្លាប់។ លោកបានផុតដង្ហើមក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ។

នាយប៉ូលិសមណ្ឌល Broward Scott និយាយថា ក្មេងៗនៅទីនេះគោរពស្រឡាញ់គាត់ណាស់។ គាត់ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សអស្ចារ្យដែលខ្ញុំធ្លាប់ជួប។ Feis ក៏ជាអតីតសិស្សនៃមធ្យមសិក្សា Marjory Stoneman Douglas និងបានបញ្ចប់មធ្យមសិក្សានៅឆ្នាំ ១៩៩៩ ក្រោយមកគាត់ក៏បានចូលក្រុមកីឡាអាជីព រួចក៏វិលត្រឡប់មកសាលាវិញដើម្បីធ្វើជាជំនួយការគ្រូបង្វឹក៕ សូយន

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២