អ្នករៀបចំកម្មវិធីបាននិយាយនៅថ្ងៃសុក្រទី៤ ខែធ្នូនេះថា ការពន្យាពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក រហូតដល់ឆ្នាំក្រោយដោយសារតែវីរុសកូវីដ១៩ នឹងត្រូវចំណាយអស់ ២៩៤ ពាន់លានយ៉េន (២,៨ ពាន់លានដុល្លារ)។
ការចំណាយបន្ថែមនិងចេញដោយ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដ្ឋាភិបាលទីក្រុងតូក្យូនិងរដ្ឋាភិបាលជប៉ុន។
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបាននិយាយថា រដ្ឋបាលក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងបង់ប្រាក់ចំនួន ១២០ ពាន់លានយ៉េន ខណៈដែលគណៈកម្មាធិការរៀបចំ និងរដ្ឋាភិបាលជប៉ុននឹងបង់ប្រាក់នៅសល់ចំនួន ១០៣ ពាន់លានយ៉េននិង ៧១ ពាន់លានយ៉េនរៀងៗខ្លួន។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ បាននិយាយថា ខ្លួនត្រូវការថវិកាចំនួន ១,៥ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ចំណាយប្រតិបត្តិការទាក់ទងនឹងការពន្យាពេលនេះដោយ ៩០០ លានដុល្លារអាមេរិកទៀត ត្រូវចំណាយលើវិធានការការពារជំងឺវីរុសកូវីដ១៩នៅឆ្នាំក្រោយ។
ការចំណាយបន្ថែម បានកើតឡើងនៅពេលដែលអ្នករៀបចំកម្មវិធីនិងមន្រ្តីអូឡាំពិក ធ្វើការដើម្បីបង្កើតភាពរីករាយ និងពន្លឿនការរៀបចំព្រឹត្តិការណ៍អូឡាំពិកលើកទី ១នេះ ដែលត្រូវបានពន្យារពេលក្នុងពេលសន្តិភាព ដោយទទួចថា ព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ អាចប្រព្រឹត្តទៅបាននៅឆ្នាំក្រោយបើទោះបីជា កូវីដ១៩មិនទាន់គ្រប់គ្រងបានក៏ដោយ។
ប៉ុន្តែការចំណាយកាន់តែច្រើន អាចនឹងធ្វើឱ្យមតិសាធារណៈកាន់តែខ្លាំងកាន់តែដាក់សម្ពាធ នៅក្នុងប្រទេសជប៉ុន ខណៈដែលការស្ទង់មតិកាលពីដើមឆ្នាំនេះ បានបង្ហាញថា មនុស្សភាគច្រើនគិតថាព្រឹត្តិការណ៍កីឡាអូឡាំពិក គួរតែត្រូវបានពន្យារពេលម្តងទៀត ឬលុបចោលតែម្តង៕
ប្រភព៖CNA
រក្សាសិទ្ធិដោយ៖ CEN