ស្ទឹងត្រែង ៖ ផ្សារបន្លែត្រីសាច់អង្ករ សម្រាប់ឱ្យបងប្អូនមកពីជនបទដាច់ស្រយាល លក់ដូរនៅចំណុចបេនឡាន ក្បែររង្វង់មូលមាត់ទន្លេក្រុងស្ទឹងត្រែង ត្រូវបានមិនឲ្យមានការលក់ដូរ នៅចុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ពោលគឺដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ19។
សូមបញ្ជាក់ថា ផ្សារចុងសប្តាហ៍ សម្រាប់ឲ្យអ្នកជនបទលក់ដូរ គឺបើកឲ្យដំណើរការនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ ក៏ប៉ុន្តែផ្សារធំនៅខេត្តស្ទឹងត្រែង មិនបានផ្អាកដំណើរការទេ គឺអនុញ្ញាតឲ្យមានលក់ដូរជាធម្មតា៕
រក្សាសិទ្ធិដោយ៖សុខុម