Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតអស់ហើយ នៅតែមានទៀត រថយន្តប៉ាកុង ដឹកឈើហុបធំៗនៅស្ទឹងត្រែង

ស្ទឹងត្រែង: គេនៅតែឃើញ រថយន្តប៉ាកុងដឹកឈើហុបធំៗ ចូលទៅក្នុងក្រុមហ៊ុនមួយ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កន្លងមករថយន្តប្រភេទនេះ ត្រូវបានគណៈកម្មាធិការបង្ការ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍សៅ​ សុខា ដុតកម្ទេចចោលអស់ហើយ។

នៅស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រុមហ៊ុនមួយនេះ បានកំពុងតែធ្វេីអាជីវកម្ម ឈួសឆាយព្រៃឈេី ក្រោមលេសយកដីកែច្នៃធ្វេីកសិកម្ម និងបានយករថយន្តប៉ាកុងធំៗ ដឹកឈើទាំងយប់ទាំងថ្ងៃចូលក្រុមហ៊ុន។

តាមប្រភពព័ត៌មានបានប្រាប់ថា ពីមុនក្រុមហ៊ុននេះ ឈ្មោះថា សៀម៉ុន ខេមបូឌា តែបច្ចុប្បន្ន ឈ្មោះ អង្គរ ផ្លាយវួត ដោយសារតែក្រុមហ៊ុន សៀម៉ុន ក្ស័យធន ទេីបលក់ឲ្យក្រុមហ៊ុន អង្គរផ្លាយវួត ធ្វេីអាជីវកម្ម។

បច្ចុប្បន្នក្រុមហ៊ុននេះ បានកំពុងតែធ្វេីសកម្មភាព ផ្ទុយពីគោលការណ៍ច្បាប់ ដែលបានកំណត់ដូចជា ដឹកជញ្ជួនឈេីពីខាងក្រៅចូលក្នុងក្រុមហ៊ុន ពុះជ្រៀកឈេីដាក់ចូលរថយន្ត ដោយពុំទាន់បានធ្វេីការវាស់វែង ដល់គល់ នោះទេ។ បើយើងទៅដល់មុខក្រុមហ៊ុន នឹងឃេីញមានរថយន្តប៉ាកុង ដឹកឈេីពីខាងក្រៅ ចូលក្នុងក្រុមហ៊ុន ដែលរថយន្តប្រភេទនេះ ត្រូវបានគណៈកម្មាធិការថ្នាក់ជាតិ បង្ការនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដុតកម្ទេចចោលអស់ហើយ កាលពីកន្លងមក។

គេរំពឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ បើកការស៊ើបអង្កេត ក្រុមហ៊ុន អង្គរផ្លាយវួត (angkor plywood) ដែលស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងឡើងវិញ ពីព្រោះថារថយន្តប្រភេទប៉ាកុង ត្រូវបានដុតកម្ទេចអស់ហើយ ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើស។ ហេតុអ្វីក៏នៅតែមានទៀត៕ រក្សាសិទ្ធិដោយ៖សុខុម

×