Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រឹតបន្ដឹង​បម្រាម​កូ​វីដ​-១៩ នៅ​តំបន់​សេ​អ៊ូ​ល​

​ប្រទេស​កូរ៉េខាងត្បូង​បង្កើន​ការប្រកាសអាសន្ន​ពី​ការឆ្លង​វីរុស​កូ​វីដ​១៩ ដល់​កម្រិត​ខ្ពស់បំផុត​ទី ២ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ​នៅ​ថ្ងៃអាទិត្យ (​ទី ៦ ធ្នូ​) ខណៈ​អាជ្ញាធរ​កំពុង​ព្យាយាម​ទប់ស្កាត់​ការផ្ទុះ​ឡើង​​នាពេល​ថ្មីៗ​នេះ​។​

​ប្រទេស​នេះ​បាន​គ្រប់គ្រង​វីរុស​បាន​យ៉ាង​ល្អ​ក្នុង​ការប្រើ​វិធីសាស្ត្រ តាមដាន ធ្វើតេស្ត​និង​ព្យាបាល​” ប៉ុន្តែ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ការឆ្លង​ថ្មី​បាន​កើនឡើង​ពី​ប្រហែល ១០០ នាក់​ក្នុង​មួយថ្ងៃ​ដល់​ជាង ៥០០​។​
​ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា​មាន​ករណី​ថ្មី​ចំនួន ៦៣១ ករណី​កាលពី​ថ្ងៃអាទិត្យ​ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ៩ ខែ ដោយ​ភាគច្រើន​នៅក្នុង​តំបន់​សេ​អ៊ូ​ល​។ តាម​ស្តង់ដារ​ពិភពលោក​តួលេខ​នេះ នៅតែ​ទាប ប៉ុន្តែ​ការកើនឡើង​បានធ្វើឱ្យ​អាជ្ញាធរ​ដែល​បាន​រឹតបន្តឹង​វិធានការ​គម្លាត​សង្គម​។​

​លោកនាយក​រដ្ឋមន្ត្រី Chung Sye-kyun បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​៖«​យើង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធំ​បំផុត​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​- ១៩»​។​
​រាល់​ការប្រមូលផ្តុំ​មនុស្ស​លើសពី ៥០ នាក់​នឹង​ត្រូវបាន​ហាមឃាត់ ហើយ​កីឡា​អាជីព​នឹងត្រូវ​ធ្វើឡើង ដោយ​គ្មាន​អ្នកទស្សនា​។ ហាង​កាហ្វេ​នឹង​បន្ត​បម្រើ​តែ​ពេលវេលា​ទទួលភ្ញៀវ ខណៈ​ភោជនីយដ្ឋាន​ត្រូវ​បិទទ្វារ​ត្រឹម​ម៉ោង ៩ យប់ ដោយមាន​ការអនុញ្ញាតិ​អោយ​ចែកចាយ​តែប៉ុណ្ណោះ​។​
​លោក Sye-kyun បាន​មានប្រសាសន៍ថា​វិធានការណ៍​រឹតបន្តឹង​នឹងត្រូវ​អនុវត្ត​រហូតដល់​ដំណាច់ឆ្នាំ​។ តួលេខ​កាលពី​ថ្ងៃអាទិត្យ​បាន​កើនឡើង​សរុប​នៅក្នុង​ប្រទេស​ដល់​ជាង ៣៧.០០០ នាក់​៕
ប្រភព​៖ Reuters
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×