ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានចេញបទបញ្ជាស្តីពីការផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមបទបញ្ជាចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជាការឆ្លងរីករាលដាលនៅក្នុង សហគមន៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចចេញបទបញ្ជា ដូចខាងក្រោម៖
(សូមអានបទបញ្ជា) ។ រក្សាសិទ្ធិដោយ ៖ CEN