Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងថវិកាជិត ២២លានដុល្លារ សម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងនៅខេត្តបាត់ដំបង

បាត់ដំបង៖ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គម្រោងថវិកាជិត ២២លានដុល្លារ បានចាប់ផ្ដើមសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងនៅខេត្តបាត់ដំបង ដែលការអនុវត្តបន្ទាប់ពីការធ្វើប្រព័ន្ធលូ ក្នុងក្រុងរួចរាល់លើគម្រោងថវិកាចំនួន ២១ ៧១៧ ៦២២ដុល្លារ ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ កាលពីថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ស្ថានីយ៍នេះ នៅពេលសាងសង់រួចរាល់ នឹងបានជួយដល់ការរំដោះទឹកកខ្វក់ ក្នុងក្រុងបាត់ដំបង និងនៅផ្នែកខ្លះនៃស្រុកសង្កែ ខណៈដែលរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ ធ្វើឲ្យលិចក្រុង ពិបាកក្នុងការរំដោះទឹក។ គម្រោងនេះ គឺជាជំហានទី២ របស់ធនគារអភិវឌ្ឍន៍អាស៊ី ក្នុងការកែលម្អគ្រប់គ្រងបរិស្ថាន ក្រុង ឃុំ ជុំវិញបឹងទន្លេសាប ហើយគម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បានចាប់ផ្ដើមសាងសង់ដោយក្រុមអឹមធីអេ (MTA) ខនស្ត្រាក់សិន ខូអិលធីឌី ចំនួនជាង៣ឆ្នាំ នឹងគ្រោងបញ្ចប់ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ ហើយស្ថានីយ៍នេះ មានទីតាំងនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ដែលស្ថិតនៅខាងក្រោមក្រុងបាត់ដំបង។

គួរបញ្ជាក់ថា ក្រុងបាត់ដំបង នៅឆ្នាំ២០២០ បានជួបបញ្ហាជំនន់ទឹកភ្លៀង ដូចបណ្ដាស្រុកផ្សេងៗផងដែរ ហើយទឹកជំនន់បានលិចផ្លូវ ផ្ទះសម្បែង ហេដ្ឋារចនសម្ព័ន្ធនានា រួមទាំងផលដំណាំរបស់ពលរដ្ឋ អស់ជាច្រើនហិកតា មិនត្រឹមតែប៉ុណ្ណោះ ទឹកបានដក់នៅយូរតាមដី ត្រូវធ្វើកសិកម្ម ដែលបង្កឲ្យមានការពិបាក ដល់ពលរដ្ឋក្នុងការធ្វើស្រែ និងដាំដំណាំផ្សេងៗ ក្នុងការស្ដារជីវភាពឡើងវិញ ព្រោះតែស្ថានភាពពិបាក ក្នុងការរំដោះទឹក ទៅទីផ្សេងៗនោះ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ

×