Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំង COVID-១៩ អាចត្រូវបានដឹកតាមយន្តហោះ ទៅកាន់ចក្រភពអង់គ្លេស

ប្រសិនបើអង់គ្លេស មិនអាចប្រើប្រាស់កំពង់ផែ បានដោយសារ Brexit ពីអឺរ៉ុបរដ្ឋមន្រ្តីក្រសួងការបរទេសវ័យក្មេងរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃចន្ទទី ៧ ធ្នូថា វ៉ាក់សាំងកូវីដ១៩ រាប់លានដូសអាចត្រូវបានដឹកជញ្ជូនទៅចក្រភពអង់គ្លេសតាមយន្តហោះ ប្រសិនបើកំពង់ផែមិនត្រូវបានចំហរ ដោយសារអង់គ្លេសខកខានបំពេញទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប នៅក្នុងរយៈពេលអន្តរកាលនៃការចាកចេញពីអ៊ឺរ៉ុបឬ Brexit។

លោក James Cleverly បានប្រាប់ទូរទស្សន៍ Sky News ថា៖ «យើងមានផែនការទូលំទូលាយដើម្បីធានាពីការការពារវ៉ាក់សាំងរបស់យើង ដែលវជាផលិតផលអាទិភាពបំផុត” ។ យើងបានពិនិត្យមើលការប្រើប្រាស់ជើងហោះហើរ មិនមែនពាណិជ្ជកម្ម យើងក៏បានរៀបចំផែនការរួចរាល់ហើយ។
ប្រទេសអង់គ្លេសកំពុងត្រៀមក្លាយជាប្រទេសដំបូងគេបង្អស់ ក្នុងការចាក់វ៉ាក់សាំង Pfizer-BioNTech COVID-19 នៅសប្តាហ៍នេះ ដែលការចាក់ដំបូងគេបង្អស់ធ្វើឡើងនៅមន្ទីរពេទ្យ សម្រាប់បុគ្គលិកពេទ្យនិងងាយរងគ្រោះបំផុត មុនពេលចែកចាយស្តុកទៅគ្លីនិករបស់វេជ្ជបណ្ឌិត។
ការផ្គត់ផ្គង់វ៉ាក់សាំងនេះរំពឹងថា មកដល់ចក្រភពអង់គ្លេស ពីកន្លែងផលិតរបស់វ៉ាក់សាំងនៃ ក្រុមហ៊ុន Pfizer ដែលមានមូលដ្ឋានផលិតនៅបែលហ្ស៊ិក។ សរុបទៅចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ៤០ ដូស របស់វ៉ាក់សាំង Pfizer ដែលវាគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំងដល់ប្រជាជន ២០ លាននាក់។ វ៉ាក់សាំងប្រមាណ ៨០០,០០០ ត្រូវបានគេរំពឹងថា នឹងអាចប្រើបានក្នុងរយៈពេល ១ សប្តាហ៍ដំបូង។

ការដឹកជញ្ជូនរវាងអង់គ្លេសនិងអឺរ៉ុប ដីគោកទំនងជាត្រូវបានរំខានយ៉ាងខ្លាំង ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុបមិនត្រូវបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលអន្តរកាលនៃការចាកចេញ របស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបត្រូវផុតកំណត់នៅចុងឆ្នាំ។

លោក Cleverly បាននិយាយថាវ៉ាក់សាំងនឹងឆ្លងកាត់មក បានក្នុងកាលៈទេសៈណាក៏ដោយ។ លោកបានប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ីថា “វ៉ាក់សាំងនេះ គឺជាផលិតផលអាទិភាពកំពូលទាក់ទង នឹងការនាំយកមកចក្រភពអង់គ្លេស” ។
លោកបាននិយាយថា រថយន្តយោធាអាចត្រូវបានប្រើប្រាស់ ហើយការដឹកជញ្ជូនតាមអាកាសត្រូវបានដាក់បញ្ចូលក្នុងផែនការ“ ក្នុងចំណោមមធ្យោបាយផ្សេងទៀតផងដែរ”៕
ប្រភព៖ Reuters
រក្សាសិទ្ធិដោយ៖CEN

×