Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុននឹងចូលមកបម្រើការងារ និងទំនាក់ទំនងការងារនៅសាលាខេត្ត មន្ត្រីរាជការ សាធារណជន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ វាស់កម្ដៅ និងបាញ់អាល់កុល លាងសម្អាតដៃ

spot_img

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០នេះ មុននឹងចូលមកបម្រើការងារ និងទំនាក់ទំនងការងារនៅសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាធារណជន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ ចុះពិនិត្យវាស់កម្ដៅ និងបាញ់អាល់កុលលាងសម្អាតដៃ ដើម្បីចូលរួមក្នុងការអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាសហគមន៍ ២៨វិច្ឆិកា ។

សូមបញ្ជាក់ថា តាមការណែនាំរបស់លោក អភិបាលខេត្ត ក្នុងន័យពង្រឹងការអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ តទៅ អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន មុននឹងចូលសាលាខេត្ត ត្រូវធ្វើការវាស់កម្ដៅ និងបាញ់អាល់កុលជាមុន ត្រូវពាក់ម៉ាស់ ឬរបាំងការពារមុខ ហើយក្នុងករណីពិនិត្យឃើញថា មានកម្ដៅលើសពី ៣៧,៥អង្សារ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណសាលាខេត្តនោះឡើយ ដោយតម្រូវឲ្យទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

spot_img
×