Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​បើករថយន្ត​ព្រូស ទៅបុក​ម៉ូតូ​ជនជាតិ​ចិន ពីក្រោយ​ប​ណ្តោ​ល​ឱ្យ​រងរបួស​មួយ​ចំហៀង​ខ្លូន

spot_img

​ភ្នំពេញ​៖​នារី​ម្នា​ក់បាន​បើករថយន្ត​ព្រូស​មួយគ្រឿង បាន​ទៅបុក​ម៉ូតូ​ពីក្រោយ​ប​ណ្តោ​ល​ឱ្យ​ជនជាតិ​ចិន​ម្នាក់ រងរបួស​មួយ​ចំហៀង​ខ្លួន ត្រូវ​បងប្អូន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​១ និង​៤៥​នាទី នៅ​រសៀល​ថ្ងែ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ ដែល​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស​​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BG -1600 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មក​ចំណុចកើតហេតុ​ការណ៍​ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​កូន​ទា ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1GI-7313 បើកបរ​ក្នុងទិសដៅ​ស្របគ្នា គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​មួយគ្រឿង បាន​បុក​ម៉ូតូ​ពីក្រោយ​ប​ណ្តោ​ល​ឱ្យ​ជនជាតិ​ចិន​ម្នាក់ រងរបួស​មួយ​ចំហៀង​ខ្លួន ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​និង​បានធ្វើ​ការវាស់វែង យក​រថយន្ត​និង​ម៉ូតូ​មក​គៀន ដើម្បីឱ្យ​ភាគី​រថយន្ត​បង្ក​និយាយ​ជាមួយនិង​ភាគី​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន និង​សង​សំណង ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​តែម្តង​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×