Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមព្រឹកថ្ងៃនេះ រកឃេីញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ សរុប​ ៣៩នាក់

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង​ ៨និង៣០​ ព្រឹក​ ថ្ងៃទី ១០​ ធ្នូ​ ២០២០​ រកឃេីញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ចំនួន​ ១នាក់​ (សរុប​ ៣៩នាក់​ ក្នុងព្រឹត្តិការ​ណ៍ ២៨​ វិច្ឆិកា)​ និង​រកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់​ (ធ្វេីដំណេីរពីប្រទេសជប៉ុន​ រកឃេីញវិជ្ជមានក្រោយធ្វេីតេស្តលេីកទី២នៃចត្តាឡីស័ក) និងជាសះស្បេីយ​គ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៣៥៦នាក់​​​​ ​ចំនួនសម្រាកពេទ្យ​កេីន ៤៩នាក់​​ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់​​​​​​​​ ដដែល​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 246645 ស្មេីនឹង​ 14681 ក្នុង១លាន នាក់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×