Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោល ទោស យ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហ គមន៍អាស៊ាន។
ការប្រើប្រាស់យន្តហោះចម្បាំង F-16 ក្នុងទឹកដីកម្ពុជា គឺជាការប្រើប្រាស់កម្លាំងមិនសមាមាត្រ និងមិនត្រឹមត្រូវយ៉ាងពិតប្រាកដ។

ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយោធាថ រួមទាំង ប្រតិបត្តិការដែលត្រូវបានរាយការណ៍ថា ចូលជ្រៅប្រមាណ ៨០-៩០គីឡូម៉ែត្រ ទៅក្នុងទឹកដីកម្ពុជា បាន បណ្ដាលឱ្យបាត់បង់ជីវិតជនស៊ីវិលជាច្រើន និងមានប្រជាជនជាង ៤០០,០០០នាក់ ត្រូវភៀសខ្លួន ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ការវាយប្រហារទាំងនេះបានធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀត ដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងសាសនា ព្រមទាំងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម សណ្ឋាគារ កាស៊ីណូ ការិយាល័យរដ្ឋបាល ស្ពានជ័យជំនះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សំខាន់ៗដទៃទៀត។ សកម្មភាពបែបនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និង កាតព្វកិច្ចអន្តរជាតិ ក្នុងការការពារជនស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពាវនាវដល់យោធាថ្ងៃឱ្យបញ្ឈប់ជា បន្ទាន់នូវការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការយោធាណាមួយ ដែលបង្កហានិភ័យដល់ ជនស៊ីវិល និងជំរុញឱ្យកងទ័ពថៃគោរពច្បាប់អន្តរជាតិ និងផ្តល់អាទិភាពលើការការពារជនស៊ីវិល និង គោលដៅស៊ីវិល។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការអនុវត្ត បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងទាមទារឱ្យប្រទេសថៃបញ្ឈប់ការប្រើប្រាស់កម្លាំង ក្នុងការកំណត់ព្រំដែន និងត្រឡប់ទៅរកមធ្យោបាយដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ភាពជាអ្នកជិតខាងល្អ និងច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×