Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ជា​សមាជិក​អាស៊ាន​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​២០២០-២០២៣ និង​បាន​ព្រៀង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថេរភាព​សន្តិសុខ​ក្នុង​តំបន់

​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លេ​ី​ក​ទី ១៤ ( 14th ASEAN DEFENCE MINISTERS’ MEETING ) តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​២០២០-២០២៣ និង​បាន​ព្រៀង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថេរភាព​សន្តិសុខ​ក្នុង​តំបន់ ដោយ​ផ្តោតលើ​ប្រធានបទ​ចំនួន​៥៖

១. នីតិវិធី​នៃ​ការអនុវត្ត​ការងារ​របស់​កងកម្លាំង​បម្រុង​អាស៊ាន ក្នុង​ជំនួយ​ផ្នែក​មនុស្សធម៌​និង​គ្រោះមហន្តរាយ​។​

២. នីតិវិធី​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​ភេ​វរ​កម្ម​។​

៣. គោលការណ៍​នៃ​ការប្រើប្រាស់​ទង់ជាតិ​អាស៊ាន​និង​ទង់ជាតិ​ប្រទេស​ជា​សមាជិក ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ប្រទេស​ក្នុង​អាស៊ាន​លើ​ឆាក​អន្តរជាតិ​។​

៤. នីតិវិធី​នៃ​ការផ្សារភ្ជាប់​រវាង កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​និង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​អាស៊ាន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​។​

៥. ពង្រឹង​តួនាទី​របស់​អនុព័ន្ធយោធា​នៃ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការកសាង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ ក្រោម​ក្របខ័ណ្ឌ ADMM និង ADMM-Plus៕​រក្សាសិទ្ធិដោយ៖CEN

×