Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់៖ ទីក្រុងហាណូយរក្សាកំណើនសេដ្ឋកិច្ចចំពេលវិបត្តិកូវីដ១៩

បើទោះបីជាមានផលប៉ះពាល់ពីវិបត្តិនៃជំងឺវីរុសកូវីដ១៩យ៉ាងណាក៏ដោយ ទីក្រុង ហាណូយ​ នៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយផលិតផលក្នុងស្រុកសរុបក្នុងតំបន់ (GRPD) បានកើនឡើងប្រហែល ៣,៩៨ ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងមធ្យមភាគជាតិចំនួន ១,៥ ដង។ នេះបើយោងតាមអភិបាលក្រុងហាណូយ។

ថ្លែងនៅក្នុងវគ្គសំណួរនិងចម្លើយនៃកិច្ចប្រជុំលើកទី១៨ នៃក្រុមប្រឹក្សាប្រជាជនហាណូយនីតិកាលទី ១៥ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោក Chu Ngoc Anhបានឱ្យដឹងថា ទីក្រុងហាណូយអាចបង្កើតចំណូលបានសរុបំនួន ៨៨០ ពាន់ពាន់លានដុង (១២,១ ពាន់លានដុល្លារ) ដែលលើសពីការប៉ាន់ស្មាន ២ ភាគរយ កើនឡើង ៣.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរការចំណាយថវិកាមានចំនួនប្រមាណ ៨៧,៧ ទ្រីលានដុង ស្មើនឹង ៨៤.៧ ភាគរយនៃការប៉ាន់ស្មានដែលបានកំណត់កាលពីដើមឆ្នាំ។ គួរកត់សម្គាល់ថាទីក្រុងនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៤ ពាន់លានដុល្លារ និង ១៤៥ ទ្រីលានដុងចំពោះការវិនិយោគក្នុងស្រុក។ លោកបន្ថែមថាចំនួនក្រុមហ៊ុនដែលទើបបង្កើតថ្មីមានលើសពី ២៦.០០០ ។

លោកក៏បានលើកឡើងពីសមិទ្ធិផលនានាទាក់ទងនឹងវប្បធម៌ អប់រំ កំណែទម្រង់រដ្ឋបាល ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កិច្ចការពារជាតិ កិច្ចការខាងក្រៅនិងការប្រយុទ្ធជាមួយកូវីដ១៩។ យោងតាមអភិបាលក្រុង គណៈកម្មាធិការនឹងរៀបចំកម្មវិធីជាក់លាក់និងផែនការបន្ទាន់ ដើម្បីសម្រេចគោលដៅនិងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលត្រូវបានកំណត់សម្រាប់ឆ្នាំ ២០២១ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រជាជននៅសម័យប្រជុំនេះ។

GRDP របស់ទីក្រុងនេះគ្រោងនឹងកើនឡើង ៧.៥ ភាគរយនៅឆ្នាំក្រោយការវិនិយោគសង្គមត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ១២ ភាគរយ ហើយអតិផរណាត្រូវបានគេរំពឹងថានឹងរក្សានៅក្រោម ៤ ភាគរយ។ នៅក្នុងអង្គប្រជុំនោះលោក Anh បានស្រាយចម្ងល់ទាក់ទងនឹងការគ្រប់គ្រងរដ្ឋលើការធ្វើអាជីវកម្មខ្សាច់និងក្រួសនៅតាមដងទន្លេនិងការអនុវត្តក្រមប្រតិបត្តិនៅតាមការិយាល័យនិងកន្លែងសាធារណៈ៕ – VNS

×