Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ទីលាន​ចាក់សំរាម​ជើងឯក ដោយ​ប្រទះឃើញ​សាកសព​មនុស្ស​បុរស​ម្នាក់ ដែល​ច្រក​ក្នុង​វ៉ាលិស​

spot_img

​ភ្នំពេញ​៖ បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រទេះ​ឃើញ​សាកសព​មនុស្ស​បុរស​ម្នាក់ ដែល​ច្រក​ក្នុង​វ៉ាលិស​មួយ ត្រូវបាន​ក្រុមការងារ​ប្រមូល​សំរាម​ប្រទះឃើញ នៅលើ​គំនរ​ទីលាន​ចាក់សំរាម​ជើងឯក ខណ្ឌដង្កោ បង្ក​ការភ្ញាក់ផ្អើល ទៅដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏ដូចជា មន្ត្រី​ជំនាញ ផងដែរ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ទីលាន​ចាក់សំរាម​ជើងឯក ស្ថិតនៅ​ភូមិ​តា​ទ្បី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជុំវិញ​ហេតុការណ៍​នេះ សមត្ថកិច្ច ក៏ដូចជា អ្នកយាម​ច្រកចូល​ទីលាន​ចាក់សំរាម​ជើងឯក មិន អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ចូល​ថត​ផ្តិត​រូបភាព​នោះឡើយ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុងបើក​ការស៊ើបអង្កេត ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ នៃ​ករណីនេះ ។​

​ប៉ុន្តែ​ទោះយ៉ាងណា សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ក្រុមការងារ CEN ឲ្យ​ដឹងថា សាកសព​ដែល​ត្រូវបាន​គេ​ប្រទះឃើញ នៅលើ​គំនរ​ទីលាន​ចាក់សំរាម​ជើងឯក​នោះ គឺជា​បុរស​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×