Sunday, October 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកដឹកឈើដ៏ធំសណ្ដោងគ្នា ជាប់ថ្មទៅមុខលែង រួចត្រូវសមត្ថកិច្ចចុះបង្ក្រាបបាន

ក្រចេះ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលក្នុងខេត្តក្រចេះ បានចុះបង្ក្រាបទូកដឹកឈើសណ្ដោងគ្នា ដ៏ធំមួយ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចកោះបាយសំណុំ ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទូកដឹកឈើប្រភេទគ្រឿងផ្ទះធំមួយនោះ បានដឹកជាច្រើនម៉ែត្រគូប សណ្ដោងគ្នាតាមដងទន្លេ ពីព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គោលបំណងឆ្លងកាត់ស្រុកសំបូរ ខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ចាម។
កាលពីរដូវទឹកឡើង មិនសូវមានបញ្ហាទេ តែនេះចំថ្ងៃស៊យរដូវទឹកស្រក ទើបធ្វើឲ្យទូកដឹកឈើធំៗ បានជាប់គាំងជាមួយថ្ម ទៅមុខលែងរួច បែកការណ៍ដល់សមត្ថកិច្ច ចុះបង្ក្រាបបានតែម្ដង៕ រក្សាសិទ្ធិដោយ៖សំ.ណាង

×