Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាពខណ្ឌទួល ចុះបង្រ្កាបហ្គេមបាញ់ត្រី ឃាត់មនុស្ស១២នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ចុះឆ្មក់បង្រ្កាបទីតាំងហេ្គមបាញ់ត្រីមួយកន្លែង ឃាត់មនុស្សប្រុសស្រី១២នាក់ និងដកហូតទូហ្គេមបាញ់ត្រី ចំនួន២គ្រឿង និងទូពង់បៀរចំនួន៥គ្រឿង កាលវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ស្ថិតតាមបណ្ដោយលេខ៣២៦ ផ្ទះគ្មានលេខ ចំណុចជិតផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដកហូត ទូហ្គេមបាញ់ត្រី២គ្រឿង និងទូពង់បៀរចំនួន៥គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង១២នាក់ រួមទាំងវត្ថុតាង ត្រូវនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់៕ រក្សាសិទ្ធិដោយ៖ផាន់ណា+មីដា

spot_img
×