Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា ក​.​ប​.​ប ខេត្តតាកែវ ចុះ​យកមុខ​ទំនិញ​កសិក​ផល ពី​ក្រុមអាជីវករ​លក់ដូរ នៅលើ​ទីផ្សារ មក​ពិនិត្យ​ស្វែងរក​សារធាតុ​គីមី

spot_img

​តាកែវ​៖ មុខទំនិញ​កសិក​ផល​ជា​ប្រភេទ​ផ្លែឈើ ៥​មុខ និង​ប្រភេទ​បន្លែ​២​មុខ ដែល​ដាក់តាំង​លក់​នៅលើ​ទីផ្សារ នៅក្នុង​ខេត្តតាកែវ ត្រូវបាន​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប ខេត្តតាកែវ យកមក​ពិ​និត្យនៅ​មន្ទីរពិសោធន៍​ខ្នាតតូច ដើម្បី​រកសា​ធាតុគីមី នា​ព្រឹក​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ។​

​ជាមួយនឹង​ការពិនិត្យ​នេះដែរ លោក លី សេរី​សម្បត្តិ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ក្លែងបន្លំ ក​.​ប​.​ប សាខា​ខេត្តតាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​ទំនិញ ឧបភោគ បរិភោគ ស្ថិតនៅ​ទីផ្សារ​កសិផល សុខ អាន ទន្លាប់​ស្ថិតនៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​បើតាម​ការបញ្ជាក់​ពី លោក លី សេរី​សម្បត្តិ ប្រធាន​សាខា ក​.​ប​.​ប សាខា​ខេត្តតាកែវ បានឱ្យដឹងថា ទំនិញ​ជា​កសិផល ដែល​មន្ត្រី​ជំនាញ​បាន​យកមក​ពិនិត្យ​មាន​ចំនួន ៧​គំរូ មានដូចជា​៖ ១-​ផ្លែ​ប៉ោម​ចំនួន ១​គំរូ​
២-​ផ្លែ​ទំពាំងបាយជូរ​ចំនួន ១​គំរូ ៣-​ផ្លែក្រូច​ខ្វិច​ចំនួន ១​គំរូ ៤-​ផ្លែក្រូច​សម្រាប់ធ្វើ​តែ​ជ្រក់​ចំនួន ១​គំរូ ៥-​ផ្លែ​មៀន​ចំនួន ១​គំរូ ៦-​បន្លែ​ស្ពៃចង្កឹះ​ចំនួន ១​គំរូ ៧-​បន្លែ​ផ្កា​ខាត់ណា​ចំនួន ១​គំរូ ។​

​លោក​ប្រធាន​សាខា ក​.​ប​.​ប ខេត្តតាកែវ បាន​បញ្ជាក់ថា ការយក​ទំនិញ​កសិផល​នេះ គឺ​យកមក​ធ្វើតេស្ត នៅ​មន្ទីរពិសោធន៍​ខ្នាតតូច​របស់​សាខា ក​.​ប​.​ប ខេត្តតាកែវ ដើម្បី​ស្វែង​សំណល់​ថ្នាំ​កសិកម្ម​ទៅលើ ទៅលើ​ទំនិញ​បន្លែ ផ្លែឈើ​ចំនួន ៧​គំរូ និង​បាន​យក​ទឹក​សូ​លុយ​ស្សុង​(GT) ធ្វើតេស្ត​ទៅលើ​បន្លែ និង​សូ​លុយ​ស្សុង (PY) ធ្វើតេស្ត​ទៅលើ​ផ្លែឈើ​។​

​លោក លី សេរី​សម្បត្តិ បាន​បន្ថែមថា ជា​លទ្ធផល ក្រោយ​ការធ្វើ​តេស្ត ដោយ​យកចិត្តទុកដាក់​រយៈពេល​ជាង ២​ម៉ោង ក្នុងការ​ប្រើប្រាស់​ទឹក​សូលុយស្យុង (GT,PY) ធ្វើតេស្ត​ទៅលើ​បន្លែ ផ្លែឈើ មន្ត្រី​សាខា​ក​.​ប​.​ប​ខេត្តតាកែវ សង្កេតឃើញថា​ពុំមាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម​ទៅលើ បន្លែ ផ្លែឈើ ទាំង​៧​គំរូ ដែល​មន្ត្រី​យើង​បាន​យកមក​ធ្វើតេស្ត​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

spot_img
×