Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​គ្រឿងញៀន ទៅ​តុលាការ​

ស្ទឹងត្រែង ៖ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ នេះ​។​

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​លេខ 701 ឃាត់ខ្លួន​ពេល​ចុះ​ល្បាត តាមផ្លូវ​ទឹក​នៅ​តំបន់​ព្រំដែន​។ លុះ​ពេល​ឃើញ​បុរស​ម្នាក់ គួរ​ឲ្យ​សង្ស័យ​ក៏​ចូលទៅ​សួរ ប៉ុន្តែ​ជនសង្ស័យ​រូបនោះ បាន​បោះ​ថ្នាំញៀន ទៅក្នុង​ទឹក​ហើយ​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​។​

​ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រកឃើញ​ថ្នាំញៀន​ចំនួន ៣ កញ្ចប់​ធំ រួមទាំង​ទូក​មួយគ្រឿង ត្រូវបាន​បញ្ជូន​ជនសង្ស័យ មកកាន់​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​។​

​លោក​ចែម ផានិត ប្រធាន​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​បង្ក្រាបបាន​ឈ្មោះ​រុំ គុណ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ធំ​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។​

​លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​វត្ថុតាង​គ្រឿងញៀន ៣ កញ្ចប់ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន wy គ្រាប់​មាន​ទម្ងន់​៦០,៩៥​ក្រាម​។​
​ជនសង្ស័យ រួម​នឹង​គ្រឿងញៀន នគរបាល​ជំនាញ​កំពុង​សាកសួរ ក្រុង​នឹង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ 2020៕ រក្សា​សិទ្ធិ​ដោយ​៖​សំ​.​ណា​ង​

×