Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ បានសម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លូន​ជា​លើក​ទី​៣ បានសម្រេច​មែន មូលហេតុ​សុំ​លុយ​ម​ម្តាយមីង​មិនបាន​

​ភ្នំពេញ​៖ យុវជន​ម្នាក់​បានសម្រេច​ចងក សម្លាប់ខ្លួន​ជា​លើក​ទី​៣ ខណៈ​ម្តាយមីង​ចេញទៅ​លក់​ដំឡូង​ស្ងោ​បាត់​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅក្នុង​បន្ទប់​ជួល ភូមិ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​សព​យុវជន​រងគ្រោះ​មានឈ្មោះ កែវ គឹម​ឡេង អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់ នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។​
​បើ​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កន្លងទៅ​ប៉ុន្មាន​ខែ​នេះ យុវជន​រងគ្រោះ​ខាងលើ បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ចំនួន​២​ដង​មកហើយ តែ​ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកជិតខាង​ជួយ​ឃាត់ និង​សង្គ្រោះ​ទាន់ពេលវេលា លុះ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ យុវជន​ខាងលើ បាន​សុំ​លុយ​ម្តាយមីង ដើម្បី​យក​កង់​ទៅ​ឲ្យ​ជាង​ជួសជុល​សម្រាប់​ជិះ​ទៅធ្វើ​ការ​សំណង់ តែ​ម្តាយមីង​របស់គាត់​មិនទាន់មាន​លុយ​ឲ្យ ហើយ​ម្តាយមីង បាន​ចេញទៅ​លក់​ដំឡូង​ស្ងោ​បាត់ ពេល​ត្រឡប់មកផ្ទះ​វិញ ក៏​ប្រទះឃើញ​ក្មួយប្រុស​របស់គាត់​ចងក ជាប់​ជាមួយ​ខ្សែរ​ភ្លើង​ស្លាប់បាត់​ទ​ភ​ហើយ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ សហការ​ជាមួយ​ការិយាល័យ​ជំនាញ​កោសល្យវិច័យ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​ពិនិត្យ​សព​យុវជន​ខាងលើ​នៅ​កន្លែងកើតហេតុ​។​
​ក្រោយពី​ពិនិត្យ​សព​រួចរាល់ សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា សព​យុវជន​ខាងលើ​ពិតជា​ចង ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕ រក្សា​សិទ្ធិ​ដោយ​៖​ផាន់​ណា មី​ដា​

×