ស្ទឹងត្រែង៖ មានអគ្គីភ័យមួយបង្កឲ្យមានការភ្ញាក់ផ្អើល ដោយកូនជាអ្នកដុត ដោយកូននោះមានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេនៅតែកូនម្នាក់ឯង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៤និង០០ នាទីស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី (ផ្ទះទៀមសង់ផ្ទាល់ដី) ម្ចាស់ផ្ទះឈ្មោះ ម៉ាឡាំ ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ប្រពន្ធឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិសង្កាត់ កើតហេតុខាងលើបណ្ដាលឱ្យខូចខាត សម្ភារ:មួយចំនួនដូចខាងក្រោម ទូរ ២ និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានឆេះអស់ទាំងស្រុង ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ: កូនឈ្មោះ ចៅ ឡេងសេង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកដុតដោយកូននោះមានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេនៅតែកូនម្នាក់ឯង ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប្រចាំការរបស់ផែន បានយករថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿង ចេញធ្វើអន្តរាគមន៍ ជាបន្ទាន់ប្រើប្រាស់ទឹកអស់ ០៤ ឡាន ទើបរលត់ទាំងស្រុង និងទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ទន្ទឹមនឹងជួយសង្គ្រោះបានក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាផ្លូវតូច ចង្អៀត មិនអាចយករថយន្តចូលដល់ផ្ទះដែលឆេះបាន ដោយអូសទុយោចម្ងាយ ១០០ ម៉ែត្រទើបបាញ់ទឹកពន្លត់បាន៕ រក្សាសិទ្ធិដោយ:សំ.ណាង