Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​មោទនភាព​ណាស់​! ប្រាសាទ​របស់​ប្រទេស​កម្ពុជា បានបង្ហាញ​នៅក្នុង​បទ​ចម្រៀង​ថ្មី​របស់ Tayor Swift

​តារាចម្រៀង​ស្រី​ដ៏​ល្បី​របស់​អាមេរិក នាង Taylor Swift ឃើញថា​កំពុងតែ​ទាញ​បាន​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ ពី​សំណាក់​អ្នកគាំទ្រ​កាន់តែច្រើន តាមរយៈ​ការចេញ​នូវ​បទ​ចម្រៀង​ពីរោះៗ របស់​នាង​ជា​ហូរហែ​កន្លងៗ​មក​។​

​ដោយឡែក ថ្មីៗ​នេះ តារាចម្រៀង​ស្រី​រូបនេះ បានធ្វើ​ឲ្យ​ប្រិយមិត្ត​ជាពិសេស​អ្នកគាំទ្រ​ខ្មែរ មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី Taylor Swift បានចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​មាន​ចំណងជើង​ថា «Marjorie» ដែល​នេះ​គឺជា​ឈ្មោះ​លោកយាយ​របស់​នាង​ផ្ទាល់​តែម្តង​។ នៅក្នុង​អាល់​ប៊ុ​ម​បទ​នេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​លោក​យ​យាយ​របស់​នាង បាន​ដើរលេង​កម្សាន្ត​គ្រប់​ទីកន្លែង ហើយ​ក្នុងនោះ​ក៏មាន​ប្រាសាទ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្រោយ​មានការ​ចាប់អារម្មណ៍​ចំពោះ​បទ​ចម្រៀង​នេះ ក្នុងនោះ​អ្នកខ្លះ​បានខ​មិន​ប្រាប់​ឲ្យ​ដឹងថា លោកយាយ​របស់​នាង​បាន​ស្លាប់ តាំងពី Taylor Swift ទើប​មាន​អាយុ ១៣ ឆ្នាំ មក​ម្លេ​៉ះ​។ រីឯ​ខ្លះទៀត​ក៏បាន​ពោល​ពាក្យ​យ៉ាង​មាន​មោទនភាព​ថា​៖ «​ប្រាសាទអង្គរវត្ត មាន​ភាពល្បីល្បាញ​គ្រប់​ទីកន្លែង នរណាៗ​ក៏​ចង់​ទៅលេង​ដែរ​។ ខ្មែរ​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​ហើយ we are Cambodia»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×