Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! គ្រួសារ​មួយ​នៅ​ចិន លួច​ជីក​ផ្នូរ​លក់​សព​កូនស្រី ដើម្បី​ធ្វើជា «​កូនក្រមុំ​ខ្មោច​» ហើយ​ចោទប្រកាន់​គ្រួសារ​ខាង​ប្តី​ថា​បាន​….

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​រាយការណ៍​ថា សាកសព​របស់ Kang Cuicui ត្រូវ​បានគាស់​ចេញបី​ផ្នូរ ដើម្បី​យកទៅ​រៀបការ​ជាមួយ​សព​បុរស​ម្នាក់ នៅក្នុង​ពិធី​បូរាណ​មួយ​នៅក្នុង​ខេត្ត Hebei​។​

​ទោះបី​ទំនៀមទម្លាប់​របស់ Yin Hun ឬ “​រៀបការ​ខ្មោច​” គឺ​ចម្លែក​សម្រាប់​យើង​ភាគច្រើន​ក៏ដោយ តែ​វា​ពិតជា​រឿង​ធម្មតា​ទៅហើយ ដែល​ត្រូវបាន​គេ​និយាយថា​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​នេះ​រាប់ពាន់​ឆ្នាំ ដោយ​បុគ្គល​ដែល​ជឿថា​ស្លាប់​នឹងមិន​នៅតែ​ឯង​។​

​ពិធី​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន បន្ទាប់ពី​សារព័ត៌មាន​កាលពី​សប្តាហ៍​មុន បាន​រាយការណ៍​អំពី​ទំនៀមទម្លាប់​បុរាណ​នេះ​ដែល​អនុវត្ត​ដោយ​អ្នកភូមិ​នៅ Huanghua ខេត្ត Cangzhou ។​

​គេ​បាន​គេ​រាយការណ៍​ថា នាង Kang បានសម្លាប់​ខ្លួនឯង​កាលពី​ឆ្នាំ ២០០៨ បន្ទាប់ពី​មានការ​យល់ច្រឡំ​ជាមួយ​ប្តី​របស់​នាង​ដែលមាន​ឈ្មោះ Li Zhong​។​

​លោក Li Zhong និង​ក្រុមគ្រួសារ​បាន​ចំណាយ​ប្រាក់​ចំនួន ១០០,០០០ យ័ន ទៅលើ​ការធ្វើ​ពិធីបុណ្យ​សព​ដ៏​ធំ​មួយ​សម្រាប់​ភរិយា​ដែល​បាន​ចែក​ឋាន មុនពេល​បញ្ចុះសព​នាង​នៅក្នុង​ផ្នូរ​ជាមួយ​គ្រឿងអលង្ការ​មាស​។​

​តែ​យ៉ាងណា Li Zhong ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​បាន​ទៅ​មើល​ផ្នូរ​ប្រពន្ធ​របស់គាត់​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយបាន​រកឃើញថា​ផ្នូរ​នោះ​ត្រូវបាន​គេ​ជីក ក៏ដូចជា​វត្ថុ​មានតម្លៃ​រួមទាំង​គ្រឿងអលង្ការ​ដែល​បំពាក់​នៅ​នឹង​សព​របស់​នាង​ត្រូវបាន​គេ​លួច​គ្មាន​សល់​។​

​ក្រុមគ្រួសារ​របស់លោក Zhong ក្រោយមក​បានដាក់​របា​យ​ការណ៍​ប៉ូលិស ហើយ​ការស៊ើបអង្កេត​បាន​រក​ឃើញថា គ្រួសារ​ផ្ទាល់​របស់ Kang ទទួលខុសត្រូវ​ក្នុង​ការជីក​ផ្នូរ​កូនស្រី​របស់​ពួកគេ​បែបនេះ​។​

​សាកសព​របស់​ស្ត្រី​រូបនេះ​ក៏ត្រូវ​បាន​លក់​ក្នុងតម្លៃ ៨០,០០០ យ័ន (៤៩.៥៦៣ ដុល្លារ​) ដល់​ក្រុមគ្រួសារ​ដែល​កូនប្រុស​របស់គាត់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ម្តាយ​របស់ Kang បាន​និយាយថា អ្នកស្រី​មាន​អារម្មណ៍​ខឹង នៅពេល​ក្រុមគ្រួសារ Li Zhong ផ្លាស់ប្តូរ​ផ្នូរ​គ្រួសារ​ពួកគេ ដោយ​ទុក​ឲ្យ​សព​កូនស្រី​គាត់​នៅតែ​ឯង​។​

​ស្ត្រី​ជា​ម្តាយ​រូបនោះ​បាន​ចោទប្រកាន់ថា “​អ្នក​បាន​រើ​ផ្នូរ​គ្រួសារ​របស់​អ្នក ហើយ​ទុក​ផ្នូរ​កូនស្រី​ខ្ញុំ​នៅ​ទីនោះ​” ។​

​គាត់​ក៏​ង​នៅបាន​ពន្យល់ថា​៖ «​ប្រសិនបើ​ខ្ញុំ​មិនអាច​រើ​ផ្នូរ​របស់​នាង ខ្ញុំ​ត្រូវយក​នាង​ចេញពី​ទីនោះ​។ ខ្ញុំ​មិនអាច​ទុកឱ្យ​នាង​ក្លាយជា​ខ្មោច​ឯកោ​នៅក្នុង​ព្រៃ​បានទេ​»​។​

​អ្នក​ផ្គូរ​ផ្គង​ក្នុងស្រុក​ម្នាក់​ដែលមាន​ជំនាញ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ខ្មោច បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ស្ត្រី​ដែល​បាន​ស្លាប់​នៅ​វ័យក្មេង​ដោយ​មិន​មានកូន​ដូចជា​នាង Kang នឹងត្រូវ​បាន​គេ​ចាត់ទុកថា​មាន​ប្រជាប្រិយភាព​នៅក្នុង​ទីផ្សារ​។​

​ក្រុមគ្រួសារ​ទាំងពីរ​ដែ​ល​ពាក់ព័ន្ធ បានធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា និង​បាន​បញ្ចុះ​សាកសព​អ្នក​ទាំងពីរ​នៅក្នុង​រណ្តៅ​តែមួយ​។

​គួរ​បញ្ជាក់ថា នៅក្នុង​រឿង​ដ៏​ចម្លែក​នេះ កាលពី​ឆ្នាំ ២០១៥ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត Shanxi បន្ទាប់ពី​ព្យាយាម​លក់​សាកសព​ស្ត្រី​ម្នាក់​ដែល​ពួកគេ​បាន​លួច ដើម្បី​ធ្វើជា “​កូនក្រមុំ​ខ្មោច​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×