ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងព័ត៌មានថៅកែហាងពេជ្រ ទ្រី ដាណា បានចុះទៅសម្ពោធផ្ទះថ្មីរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ដែលទើបធ្វើរួចថ្មីៗនេះ ហើយមើលទៅពិតជាស្រស់ស្អាតយ៉ាងសមរម្យ ដែលធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរ ចំពោះទំហំទឹកចិត្តរបស់ថៅកែហាងពេជ្រ និងស្វាមីជាខ្លាំង។
ទន្ទឹមនឹងការផ្តល់ជូនផ្ទះថ្មីនេះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានចាប់អារម្មណ៍ជាមួយនឹងសម្រស់បងស្រី ធារ៉ា ជាខ្លាំង និងបានភ្ជាប់សារសរសើរថា៖ «ឃើញចាប់អារម្មណ៍ប្អូនស្រីនេះ ខ្ញុំក៏ដូចគ្នា ឃើញថាគាត់ស្អាតពីធម្មជាតិ ញញឹមស្រស់ហ្មង គាត់ជាបងស្រីរបស់ប្អូនធារ៉ា ឈ្មោះស្រីនិះ។ ពុកគាត់ថា អាយុ១៥ឆ្នាំហើយ គ្នានៅតែផ្ទះ ជួយម្ដាយឈឺ។ សួរទៅ ថាធំឡើងចង់ធ្វើអូតេសផង ចង់ធ្វើម៉ូដែលផង។ គាត់ថា ឃើញគេស្អាត ចង់តែងមុខស្អាតដូចគេម្ដង ប្រឹងរៀនសិនទៅក្មួយស្រី ពេលក្មួយមានចំណេះច្បាស់ ធំឡើង ចង់ធ្វើអីក៏បានដែរ»។
ពិតមែនហើយ ពុំត្រឹមតែភ្នែករបស់អ្នកស្រី ទ្រី ដាណា ទេដែលបានយល់ឃើញបែបនេះ ព្រោះថា មហាជនខ្លះក៏បានកត់សម្គាល់ឃើញតាំងពីដំបូង ហើយក្រោយពេលបានឃើញរូបភាពនេះទៀត ក៏បានសរសើរពុំដាច់ពីមាត់ថា៖ កូននេះចង់ស្អាតស្រស់ជាងកូនម្នាក់មួយទៀតផង គ្នាបានផ្ទុះថ្មីនៅ គ្នាសប្បាយចិត្តហើយ, មិនមែនចង់ស្អាតជាងទេមីង គឺស្អាតលើសកូននៅមណ្ឌលគីរីហ្នឹងតែម្តង កូននេះមុខស្រទន់មើលយូរទៅរឹតតែស្អាតទៅ, នឹងហើយ មុខស្រស់ណាស់ សូម្បីតែដងខ្លួនក៏ល្អដែរ, មុខនេះតែងតែតិច លើកណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង