ករណីក្រុមក្មេងទំនើងលេងបំពង់ស៊ីម៉ាំងលាន់ឮបង្កការរំខាន និងក៏ដូចបង្ហោះម៉ូតូ បើទោះជាត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបយ៉ាងណា ក៏ហាក់ដូចទង្វើដ៏ព្រហើននេះ នៅតែបន្តកើតឡើងនៅលើដងផ្លូវ ដែលតែងតែធ្វើឲ្យអ្នកដំណើរស្រៀវបុកពោះ ដោយសារបារម្ភខ្លាចក្រុមស្ទាវទាំងនោះភ្លាត់ស្នៀត ដួលម៉ូតូបង្កគ្រោះថ្នាក់ដល់ពួកគាត់។
ដូចដែលបងប្អូនប្រិយមិត្តជាច្រើន បានឃើញរួចហើយ ក្រោយធ្វើការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចតែងធ្វើការដាក់ទណ្ឌកម្មទៅលើក្រុមក្មេងទំនើងទាំងនោះ តាមរយៈការរោទិ៍ម៉ូតូឲ្យឱនស្តាប់ថាតើពិរោះប៉ុណ្ណា និងដោះកង់មុខជាដើម មុនពេលធ្វើការអប់រំ។
ដោយឡែកករណីថ្មីមួយនេះ បានធ្វើឲ្យមហាជនសម្តែងនូវការសាទរជាខ្លាំង នៅពេលបានឃើញសមត្ថកិច្ចដាក់ទណ្ឌកម្មទៅលើក្រុមបង្ហោះម៉ូតូនៅកន្លែងកម្សាន្តបឹងវឺរី តាមរយៈការផ្តល់ការងារឲ្យធ្វើចាំងជម្រះស្មៅ និងដាំបន្លែ នៅក្នុងសួនកងអន្តរាគមន៍មួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង