Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស្នើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ជួយ​គាំទ្រ​ដល់​លោកជំទាវ បាន ស្រីមុំ ដើម្បី​អភិវឌ្ឍន៍​និង​ថែរក្សា​សុខសន្តិភាព​

​ប៉ៃលិន​៖ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ អភិបាលក្រុង​ស្រុក​ឃុំ​សង្កាត់ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ប៉ៃលិន ខិតខំ​រួមគ្នា ដើម្បី​ថែរក្សា​សុខសន្តិភាព​និង​ការ អភិវឌ្ឍន៍​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ប៉ៃលិន​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២១​ធ្នូ​២០២០​នៅ​សាលាខេត្ត​ប៉ៃលិន​។​

​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​មន្ត្រី​ច្រកទ្វារ​ខេត្ត ដែល​ជាប់​ព្រំដែន​កម្ពុជា ថៃ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាន់តែ​ច្រើនឡើង ដូច្នេះ​រាល់​ការចេញចូល​ត្រូវ​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​ជៀស​នាំ​ជំងឺ​ពី​គេ​មក​យើង​និង​ពី​យើង​ទៅ​គេ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ទើប​តែងតាំង​ថ្មី បាន​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​បន្ត​ការអភិវឌ្ឍន៍ រក្សា​ការពារ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន បង្កើន​កិច្ចសហការ និង​សាមគ្គីភាព​ផ្ទៃក្នុង បង្កើន​ការការពារ​នូវ​វិធានការ​ជំងឺ​កូ​វីដ​១៩ ដូន​ដល់​ពលរដ្ឋ​។ រៀនសូត្រ​បទពិសោធន៍​ពី​រៀមច្បង អតីត​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​មក​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​រីកចម្រើន​។​

​គួរបញ្ជាក់​ផងដែរ​ថា លោកជំទាវ បាន ស្រីមុំ ជា​ស្ត្រី​ទី​ពីរ​ហើយ ដែលមាន​មុខតំណែង​ជា​អភិបាលខេត្ត ក្នុងសម័យ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ស្ត្រី​ទីមួយ គឺ​លោកជំទាវ មិថុនា ភូ​ថង ជា​អភិបាល​ខេត្តកោះកុង​។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ គឺជា​ស្ត្រី​មួយរូប ដែលមាន​ប្រជាប្រិយ​ខ្លាំង និង​ជា​ស្ត្រី​មួយរូប​ដែលមាន​សកម្មភាព ក្នុង​កិច្ចការងារ​មនុស្សធម៌ និង​កិច្ចការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ពិសេស​លោកជំទាវ​បណ្ឌិត​បាន ស្រីមុំ ជា​អ្នកតំណាង​រា​ស្ក្រ​មណ្ឌល​ប៉ៃលិន និង​ជា​ភរិយា​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ហើយ ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង​ជា​ប្រធានសភា​ពស​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

   

×