ក្រសួងសុខាភិបាលសាធារណៈ នៃប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីស្ថានការណ៍ផ្ទុះឡើងនៃវីរុសកូវីដេ១៩ បន្ទាប់ពីមានករណីឆ្លងជាង ៥០០ នាក់ ត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសាខន។
លោកវេជ្ជបណ្ឌិត Opaskarn Kawinpong បានបញ្ជាក់ថា ការស៊ើបអង្កេត និងគ្រប់គ្រងជំងឺត្រូវបានធ្វើឡើង។ ក្រសួងសុខាភិបាលបានរកឃើញច្រើនករណីនៅក្នុងខេត្តសាមុតសាខន និងដ៏ដូចរបាយការណ៍បន្ថែមទៀត នៅក្នុងបណ្តាខេត្តផ្សេងទៀត។ ក្នុងនោះនៅក្នុងទីក្រុងបាងកក ២ ករណី ពាក់ព័ន្ធករណីទិញបង្គារ, ខេត្តណាក់ខន ប្រាថុម ២ ករណី, ខេត្ត សាមុត ប្រាខន ៣ ករណី, ស៊ូផានប៊ូរី ១ករណី, រ៉ាឆាប៊ូរី១ករណី និងនៅតាមបណ្តាខេត្តផ្សេងទៀត។
លោក Opaskarn ក៏បានឲ្យដឹងថា ការត្រួតពិនិត្យនៅត្រូវធ្វើឡើងនៅក្នុងសហគមន៍ ជាពិសេសអ្នកដែលរស់នៅជុំវិញតំបន់ផ្សារបង្គា។ ហើយចំនួនអ្នកឆ្លងរោគកូវិដ១៩ នៅតាមខេត្តនាៗនៅប្រទេសថៃ ជាពិសេសខេត្ត សាមុត សាខន ដែលជាទីកន្លែងផ្ទុះខ្លាំងបំផុត មកទល់ពេលនេះមានមនុស្សឆ្លងវីរុសកូវិដរហូតដល់ចំនួន ៦៨៩ នាក់។
តាមរយៈរូបភាពនេះផងដែរ គេក៏បានបញ្ចាក់ឲ្យដឹងថា នេះគឺជាប្រជាជនថៃ និងរួមទាំងបងប្អូនពលករមីយ៉ាន់ម៉ាយ៉ាងច្រើន បានសម្រុកមកធ្វើតេស្តកូវីដ១៩ដោយឥតគិតថ្លៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង