រូបភាពប៉ុន្មានសន្លឹក បង្ហាញឲ្យឃើញក្មេងស្រីហាក់វ័យជំទង់អាយុខ្ទង់ ១៤ ទៅ ១៥ ឆ្នាំ រីឯក្មេងប្រុសវិញដែលគេអះអាងថាទើបអាយុ ១៣ ឆ្នាំ ដែលអ្នកទាំងពីរស្ថិតក្នុងឈុតកូនកំលោះកូនក្រមុំ បានកំពុងបង្កឲ្យមហាជនមានការហួសចិត្ត និងរិះគន់ជាខ្លាំង ព្រោះថាពួកគេនៅក្មេងខ្ចីណាស់ គួរតែខំក្រេបយកវិជ្ជា ដើម្បីជាសរសរទ្រូងប្រទេសជាតិ ប៉ុន្តែផ្ទុយទៅវិញ ធំមិនទាន់ ប្រឹងតែអារឿងអ៊ីចឹងទៅវិញ។
តែយ៉ាងណាមិញ សម្រាប់ពិធីមង្គលការនេះផងដែរ គេពុំបានបញ្ជាក់ទីកន្លែងនៅស្រុកភូមិខេត្តណានោះទេ ដោយយើងគ្រាន់តែបានឃើញតាមរយៈរូបថត បង្ហាញពីថ្ងៃកាលបរិច្ឆេទអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ កូនកំលោះមានឈ្មោះ ម៉ៅ សុខគា រីឯកូនក្រមុំមានឈ្មោះ ខឿន ស្រីពី។
ពិតមែនហើយ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនដែលមានការហួសចិត្តខ្លាំងពេក ក៏បានដាក់ឲ្យយ៉ាងកប់ៗថា៖ «មានច្បាប់ឲ្យរៀបការអាយុ13ឆ្នាំដែរមែន! នៅខេត្តណានុងមេភូមិឈ្មោះអីហ៊ានឲ្យការ, ការរួចហើយហាមសុំលុយម៉ែឪចាយណា ហើយក៏ហាមយកកូនទៅឲ្យម៉ែឪចិញ្ចឹមដែរ, នេះគ្រាន់តែជាភ្លើងចំបើងប៉ុណ្ណោះ បើយកគ្នាបានដល់ចាស់ ឲ្យមកកាប់ក្បាលខ្ញុំ, ឆ្កួតសុទ្ធ កញ្ចាស់ក្បាលអស់ហើយ នៅភ្លើឲ្យកូនការតាំងពីអាយុប៉ុណ្ណឹង ខ្លាចងាប់អត់បានឃើញកូនការមែន!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង