Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចចៅហ្វា​វាំង គង់ សំអុល នាំយក​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម របស់​ព្រះអង្គ​ទាំង​ទ្វេ ចែកជូន​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ សរុប​ចំនួន ៣៥​គ្រួសារ នៅ​ស្រុក​ស្វាយទាប និង​ក្រុង​បាវិត​

​ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយក ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​ទាំង​ទ្វេ ចែកជូន​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន ៣៥​គ្រួសារ ក្នុងនោះ​នៅក្នុង​ឃុំ​ប្រសូត្រ​ចំនួន ២៤​គ្រួសារ (​រលំ​ទាំងស្រុង​៤​គ្រួសារ ) និង​នៅ​សង្កាត់​បាទី ក្រុង​បាវិត​ចំនួន ១១​គ្រួសារ​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ប្រតិភូ​ព្រះបរមរាជវាំង លោកស្រី ដួង វណ្ណា លោកស្រី ពៅ សុភាព តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្តស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​ប្រធាន​មន្ទីរ​ព័ត៌មាន លោកស្រី​នាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយទាប លោក​អភិបាលស្រុក និង​មន្ត្រីរាជការ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​មួយចំនួនទៀត​។

​អំណោយ​ដែល​ទទួលបាន​ក្នុង​១​គ្រួសារ​រួមមាន​៖ អង្ករ​៥០​គីឡូក្រាម ឃី​ត​១​កញ្ចប់ ( មុង​១ ភួយ​១ ក្រមា​១ និង​សា​រ៉ុង​១ ) មី​១​កេស ត្រីខ​១០​កំប៉ុង​តង់​កៅស៊ូ​១ អាវយឺត​១ និង​ថវិកា​ចំនួន​៤០០.០០០​រៀល ។ ដោយឡែក​ចំពោះ​គ្រួសារ​ដែល​រលំ​ទាំងស្រុង​ចំនួន​៤​គ្រួសារ ទទួលបាន​សម្ភារៈ​ដូចគ្នា និង​ថវិកា​ចំនួន​៨០០.០០០​រៀល​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×