Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មានការ​ត្រួតពិនិត្យ​យ៉ាង​ល្អ លើ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩

spot_img

​តាកែវ​៖ ភ្ញៀ​រ​ទេសចរ​ជាតិ អន្តរជាតិ ដែល​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ លើ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល មុន​និង​ចូលមក​កម្សាន្ត​ទស្សនា​សត្វព្រៃ នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុច​ភ្លើងស្តុប​ពណ៌​លឿង តម្រូវ​ឲ្យ​មា​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។​

​លោក រតនៈ ពេជ្រ ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ (​កូ​វីដ​១៩) គឺ​ស្ថានភាព​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​សត្វព្រៃ គឺមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់ តែ​មិន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​អ្វី​ដល់​សុខភាព​សត្វព្រៃ​ទាំងនោះ​ឡើយ ព្រោះ​ពពួក​សត្វព្រៃ​ទាំងនោះ ត្រូវ​ឧ​ទ្យា​នុ​រក្ស​ធ្វើការ​មើលថែទាំ​សុខភាព និង​គ្រប់គ្រង​របប​អាហារ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ក៏​ប​ន្តែ​ដោយសារតែ​កត្តា​បម្រែបម្រួល​អាកាសធាតុ មានការ​ប្រែប្រួល​ខុសពី​ធម្មតា ក៏បាន​ធ្វើ​ឲ​សត្វ​មួយចំនួន​តូច​ឈឺ តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​សត្វ​ធ្វើការ​ព្យាបាល ត្រឹមត្រូវ​តាមបែប​បទ​បសុព្យាបាល​ផងដែរ ។​

​ចំពោះ​កត្តា​ជំងឺ​កូ​វីដ​១៩​នេះ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ក្រុមអាជីវករ លក់ដូរ​ចំណីអាហារ​នៅក្នុង​រមណីយដ្ឋាន ព្រោះ​មិនមាន​ភ្ញៀវ​ចូលមក​ទស្សនា​កម្សាន្ត​សត្វព្រៃ តែដោយសារ​តែមួយ​រយៈ​ពេល​ក្រោយមក​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង បាន​នឹង​កំពុង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ បាន​យ៉ាង​ល្អប្រសើរ ជៀស​ឆ្ងាយ​ពី​ការឆ្លង​រីក​រាលដាល ក្នុង​សហគមន៍ ទើប​មាន​ភ្ញៀវទេសចរ​ជាតិ មកលេង​កម្សាន្ត​ខ្លះៗ​ផងដែរ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×