តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា (RGC) ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW, AgenceFrançaise de Développement (AFD) និងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ប្រទេសកម្ពុជា (RID4CAM) ដែលមានគោលបំណងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ នៅតំបន់វាលទំនាបកណ្តាលនៃប្រទេសកម្ពុជា។
គម្រោង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ប្រទេសកម្ពុជា មានគោលបំណងផ្តល់ហិរញ្ញប្បទាន ទាំងការកែលំអបណ្តាញផ្លូវថ្នល់ នៅតាមបណ្តាខេត្តនៅភាគកណ្តាលប្រទេស ដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុត និងងាយរងគ្រោះបំផុតពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងទឹកផឹក និងអនាម័យ កសិកម្ម សុខភាពនិងការអប់រំ។
គម្រោងនេះមានសារៈសំខាន់ណាស់នៅប្រទេសកម្ពុជាពីព្រោះ ៧០ ភាគរយនៃចំនួនប្រជាជនរស់នៅតំបន់ជនបទការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាអាទិភាពមួយ។ ផ្លូវថ្នល់ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងការលេចចេញអាជីវកម្ម ដែលកើតចេញតាមរយៈផ្លូវថ្នល់នេះ។
ផ្លូវថ្នល់ក៏រួមចំណែកដល់បរិយាបន្នសង្គម តាមរយៈការធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាសង្គមមូលដ្ឋាននិងការចំណាយទាបនៃទំនិញប្រើប្រាស់។
គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពតួអង្គទាំងអស់ដែលចូលរួមក្នុងវិស័យនេះផងដែរ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អ៊ីវ៉ាង្វៀនប៊ិញមានប្រសាសន៍ថា៖« ខ្ញុំពិតជារីករាយដែលបានឃើញពីរបៀបដែលគម្រោង RID4CAM នេះបញ្ជាក់ពីសមត្ថភាពនិងភាពរហ័សរហួន របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានិងបារាំងនិងអាឡឺម៉ង់ក្នុងនាមជារដ្ឋជាសមាជិកដើម្បីធ្វើការរួមគ្នាដើម្បីជាប្រយោជន៍ដល់ប្រជាជននៅតាមជនបទ។ ដូចដែលយើងទើបតែប្រារព្ធខួបលើកទី ៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងបានប្តេជ្ញាចិត្តជាថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះខ្ញុំពិតជាមានមោទនភាពណាស់ដែលហិរញ្ញប្បទានថ្មីរបស់ AFD។ ខ្ញុំក៏រីករាយផងដែរដែលបានមើលឃើញថាវាជម្រុញនូវដំណោះស្រាយថ្មីសម្រាប់ការអភិវឌ្ឍនៅជនបទ។»
ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Christian Berger មានប្រសាសន៍ថា៖« ទឹកជំនន់នាពេលថ្មីៗនេះបានបង្ហាញថា វាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យផ្លូវថ្នល់មានភាពធន់ទ្រាំសម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។ ផ្លូវជនបទគឺជាអាយុជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ៧០ ភាគរយ។ ខ្ញុំមានមោទនភាពដែលប្រទេសអាល្លឺម៉ង់រួមដៃគ្នា ជាមួយបារាំងនិងសហភាពអឺរ៉ុបដើម្បីចូលរួមចំណែកក្នុងហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ ដែលនឹងធានាបាននូវទីផ្សារសាលារៀននិងមណ្ឌលសុខភាពផងដែរក្នុងព្រឹត្តិការណ៍អាកាសធាតុអាក្រក់នេះ។
ប្រទេសអាឡឺម៉ង់តាមរយៈ KfW បានចូលរួមចំណែកក្នុងការកសាងឬស្តារឡើងវិញនូវផ្លូវជនបទប្រវែង ២.៨០០ គីឡូម៉ែត្រស្ពានចំនួន ៨០ និងទីផ្សារក្នុងតំបន់ជាច្រើន ដែលត្រូវបានសាងសង់ឬជួសជុលឡើងវិញនាពេលបច្ចុប្បន្ន។
កុមារជាច្រើនរយនាក់បានទទួលសាលារៀនប្រសើរជាងមុន តាមរយៈការសាងសង់អាគារសិក្សាថ្មីចំនួនជាង ៥០ នៅតាមខេត្ត ដែលត្រូវការនិងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ទឹកប្រហែល ៦០ កន្លែង។ RID4CAM ត្រូវបានផ្តល់មូលនិធិដោយ KfW ដែលដើរតួក្នុងនាមរដ្ឋាភិបាលអាល្លឺម៉ង់ AFD និងសហភាពអឺរ៉ុប។ KfW ផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងរួមបញ្ចូលគ្នាសរុបចំនួន ៣៧,១ លានអឺរ៉ូទីភ្នាក់ងារ AFD ផ្តល់ប្រាក់កម្ចី ៥០ លានអឺរ៉ូនិងសហភាពអឺរ៉ុបផ្តល់ជំនួយ ៨,៧៣ លានផោន៕
រក្សាសិទ្ធិដោយ៖CEN
