Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសមាគម អចលនវត្ថុ CVEA ចំនួន​៩៦ ក្រុមហ៊ុន បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

spot_img

​ភ្នំ​ពេព​ញ​៖ លោក​ច្រឹ​ក សុខ​នី​ម ត្រូវបាន​គាំទ្រ និង​ជ្រើសរើស​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ជាថ្មី​ម្តងទៀត​ដើម្បី​បន្ត​ដឹកនាំ​សមាគម​សម្រាប់​អាណត្តិ​ទី​៧ សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២​។​

​ក្នុង​អាណត្តិ​ទី​៧​នេះ មាន​បេក្ខភាព​ចំនួន​ពីររូប​ដែល​បាន​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​រួមមាន លោក​ច្រឹ​ក សុខ​នី​ម នាយ ក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong Brokerage Co.,Ltd និង​លោក វ៉ន ចាន់ថន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Town City Real Estate Co., Ltd​។​

​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សមាគម​សម្រាប់​អាណត្តិ​ថ្មី​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​អាណ​តិ្ត​ទី​៦ (​ឆ្នាំ​២០១៩-២០២០) ដែល​ដឹកនាំ​ដោយ​លោក ច្រឹ​ក សុខ​នី​ម នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ ។​
​សមាជិកសមាគម​(CVEA) ចំនួន​៩៦ ក្រុមហ៊ុន បាន​ចូលរួម​បោះឆ្នោត ក្នុងចំណោម​សមាជិក​ដែលមាន​សិទ្ធិ​បោះឆ្នោត​សរុប​ពី​តំណាង ១០២ ក្រុមហ៊ុន​។ លោក​ច្រឹ​ក សុខ​នី​ម​បានទទួល​ល​ទ្ឋ​ផល​ឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ចំនួន​៤៩​សម្លេង នាំមុខ​លោក​វ៉ន ចាន់ថន​អគ្គនាយក​ក្រុមហ៊ុន​Town City Real Estate ដែល​បានទទួល​សម្លេងឆ្នោត​ចំនួន​៤៧​សម្លេង​។

លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ក្នុង​អាណត្តិ​ទី​៦ សមាគម​បានសម្រេច​បេសកម្ម​សំខាន់ៗ ដូចជា ការលើកកម្ពស់ និង​ពង្រីក​សម្ថ​ភាព ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​លោក​នឹង​បន្ត​បេសកម្ម​ថ្មីៗ ដើម្បី​ភាព​រីកចម្រើន​របស់​ស​មា​គម ក៏ដូចជា វិស័យ​អចលនទ្រព្យ​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​អាណត្តិ​ថ្មី​នេះ យើង​នឹង​ផ្តោតលើ​ការលើកកម្ពស់​ការអប់រំ សមត្ថភាព គុណភាព និង​កម្រិតជីវភាពរ​បស់​សមាជិក​ឲ្យ​រឹតតែ​ប្រសើរឡើង និង​ជាពិសេស​ជំរុញ​ការធ្វើការងារ​រួមគ្នា ដើម្បី​ដឹកនាំ CVEA ឆ្ពោះទៅរក​ភាព​រីកចម្រើន​បន្ថែមទៀត ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​»​។​
​ទន្ទឹម គ្នា​នេះ លោក លឹម សុជាតិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Realtor 168 Co.,Ltd ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន ក្រុមប្រឹក្សាភិបាល​របស់​សមាគម​ក្នុង​អាណត្តិ​ថ្មី​នេះ​ផងដែរ ក្នុងចំណោម​បេក្ខភាព​ឈរឈ្មោះ​ទាំង​៦​រូប​។​

​គួរ​បញ្ជាក់ថា គិត​មកទល់នឹង​បច្ចុប្បន្ននេះ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ដំណើរការ​ចំនួន​៦ អាណត្តិ​រួចមកហើយ ដោយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​ពីរ​ឆ្នាំ​។ ហើយ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង សមាគម​តែងតែបាន​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន សមាគម និង​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×