Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចូលរួម​ឧបត្ថម្ភ​កម្មវិធី TEDxRUPP

spot_img

​ភ្នំពេញ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០៖ ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​ប​ផុត​មួយ​នៅ​កម្ពុជា កំពុង​ជួយឧបត្ថម្ភ​ដល់​កម្មវិធី​ពិភាក្សា TEDxRUPP ក្រោម​ប្រធានបទ “​កំណប់​កំបាំង​ភ្នែក​” (Significance of the Insignificance”)​។​
​ព្រឹត្តិការណ៍​នេះ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ ធ្នូ ឆ្នាំ​២០២០ ត្រូវបាន​រៀបចំ​ដោយមាន​ការសហការ​ពីស​កល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។ ក្នុងនោះ​មានការ​ចូលរួម​ពី​វារ​គ្មិ​ន​នានា រួមមាន​លោក Scott Neeson ស្ថាបនិក​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធា​រី អ្នក​ចិត្ត​វិទ្យា​ដ៏​ល្បីឈ្មោះ និង​ជាទី​ប្រឹក្សា​ផ្នែក​ជម្លោះ និង​សន្តិភាព និង​លោក កែវ សុធា សហ​មេធាវី​នៃ​សាលាក្ដី​ខ្មែរក្រហម ។ ក្នុងនោះ​ក៏មាន វារ​គ្មិ​ន ចំនួន ៦ រូប​ផ្សេងទៀត​ផងដែរ​។

​វារ​គ្មិ​ន​ទាំង ៩ រូប នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ ដែលមាន​ចំណងជើង​ថា “​កំណប់​កំបាំង​ភ្នែក​” ។
​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី កម្ពុជា មានប្រសាសន៍ ថា​៖ “​កម្មវិធី​នេះ​ជា​កម្មវិធី​មួយ​ដើម្បី​អបអរ​ដល់​ដំណាច់​ឆ្នាំនេះ ហើយ​ដូច្នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​សេចក្ដី​រីករាយ ក្នុងការ​ជួយឧបត្ថម្ភ​ដល់​កម្មវិធី TEDxRUPP សម្រាប់​កិច្ចពិភាក្សា​លើ​ប្រធានបទ​ដ៏​ពិសេស​នេះ​” ។

​លោកស្រី​បាន​បន្ថែមថា​៖ “​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី តែងតែ​ព្យាយាម ‘​ដើរតួ​សំខាន់​’ គ្រប់​កិច្ច​ការដែល​យើង​ធ្វើ រាប់​ចាប់តាំងពី​ការគាំទ្រ​ដល់​ការងារ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ រហូតដល់​ការដើរ​តួនាទី​ឈានមុខ​គេ​ក្នុងការ​ដាក់ចេញ​នូវ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មុនគេ​ផងដែរ​”​។​
​ព្រឹត្តិការណ៍ TEDxRUPP នេះ​ត្រូវបាន​រំពឹងថា នឹងមាន​អ្នកទស្សនា​តាម​អន​ឡាញ​ប្រមាណ ២០០ ទៅ ៣០០ នាក់​។ ទន្ទឹមនឹង​នេះដែរ ក៏មាន​អ្នក​មក​ទស្សនា​ផ្ទាល់​ក្នុង​ចំនួន​មានកំណត់​ផងដែរ​នៅ​អគារ The Desk Flagship ស្ថិតក្នុង​ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា បន្ថែមថា​៖ “​យើង​តែងតែមាន​ក្ដី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​កម្មវិធី TEDxRUPP​។ ស្រដៀង​គ្នា​នឹង​មោទនភាព​របស់​កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី មាន​មោទនភាព​ដែល​តែងតែ​នាំមក​នូវ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​សម្រាប់​ទីផ្សារ​ដែល​ផ្ដោត​ជាពិសេស​លើ​យុវជន​បច្ចុប្បន្ន​” ។

​ចាប់តាំងពី​ក្រុមហ៊ុន​បាន​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​មក ទ្រូ​ម៉ាន់​នី បាន បង្កើត​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹង ថា ក្រុមហ៊ុន​មាន​បណ្ដាញ​ភ្នាក់ងារ​ជាង ១ ម៉ឺន​នាក់ រង់ចាំ​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ហិរញ្ញវត្ថុ នៅ​គ្រប់ ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិនទាន់មាន សេវា​ធនាគារ​នៅឡើយ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​សរុប​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់ ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០ លាន នាក់ នៅក្នុង​ប្រទេស​កម្ពុជា​ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។
​ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ​ផ្គត់ផ្គង់​នូវ​សេវាកម្ម និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន សុវត្ថិភាព​ខ្ពស់​។

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​។​

​អំពី​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​៖
​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។
TrueMoney Group គឺជា​កម្មវិធី​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ី នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន ពី​១​ប្រទេស ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាងរឹងមាំ នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។
​បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​យ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×