Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់ ២៣២ លានដុល្លារអូស្រ្តាលី ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន – អូស្ត្រាលី នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

spot_img

ភ្នំពេញ៖ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ – អូស្រ្តាលីថ្មី ដែលមានទឹកប្រាក់ ២៣២ លានដុល្លារអូស្រ្តាលី ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន – អូស្ត្រាលីនាពេលថ្មីៗនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូត Kang កាលពីម្សិលមិញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance បានស្វាគមន៍ការគាំទ្រជាប្រចាំ របស់អូស្រ្តាលីដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃជំងឺកូវីដ-១៩ ។ គំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ – អូស្រ្តាលីថ្មី ដែលមានទឹកប្រាក់ ២៣២ លានដុល្លារអូស្រ្តាលី ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន – អូស្ត្រាលីនាពេលថ្មីៗនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកអគ្គរាជទូត Kang បានបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការជួយដល់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កម្ពុជា និងផ្តល់ដំបូន្មានបែបអ្នកជំនាញ ដើម្បីធានាថាប្រទេសកម្ពុជាទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និង ស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម Pablo Chiho Kang ព្រមទាំង សហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែចូលរួម ចំណែកជាមួយនឹងបណ្តា ដៃគូអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រ ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ឥតសំណងនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យអប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច ជាដើម។

ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែង នូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កា ជាច្រើន ជាពិសេស ការចាត់វិធានការ យ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបជូនថា រដ្ឋាភិបាលអូស្ត្រាលី សន្យានឹងជួយឧបត្ថម្ភគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង និងកម្មវិធីនានាដែល កំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល , វិស័យកសិកម្ម , ការ ផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយគាំពា សង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គមដល់ជនពិការ និងស្ត្រីងាយរងគ្រោះ។ ឯកឧត្តម អគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីនឹងចូលរួមគាំទ្រហិរញ្ញប្បទានមានទឹកប្រាក់ ៣០០ លានដុល្លារអូស្ត្រាលី ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បី ឆ្លើយតបទៅនឹងការបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់កម្ពុជា និង ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះ នឹងផ្តោតលើសមាសភាព ០៣ សំខាន់ៗ រួមមាន៖ ការធ្វើកិច្ចលទ្ធកម្ម, ការផ្តល់ប្រឹក្សាបច្ចេកទេស (ការដឹកជញ្ជូន និងការរក្សាទុកនូវវ៉ាក់សាំង និងការផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារសុខាភិបាល ) ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះ គំនិតផ្តួចផ្តើមនេះ និងបានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតផងដែរថា, ផ្នែកតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី , បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូ អភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដើម្បីពិភាក្សាអំពីតម្រោងលទ្ធកម្ម ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ , ស័ក្តិសិទ្ធិភាព នៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការចាត់ចែងបញ្ជាទិញ ដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជួនប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹង បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងឡាយណា ដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក(WHO) តែប៉ុណ្ណោះ ។

ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល ក្នុងភាពជាម្ចាស់ ប្រកបដោយបុរេសកម្មលើកិច្ចការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត ជាសកលនេះ និងបានបង្ហាញជំហរច្បាស់លាស់ ក្នុងការត្រៀមខ្លួនជាស្រេចក្នុងបន្តសកម្ម ចូលរួមជាមួយ រាជរដ្ឋាភិបាលថែមទៀត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×