Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អេស៊ីលីដា នាំមុខ​ក្នុង​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​កើនឡើង​០,២៣%​នា​រសៀល​ថ្ងៃ​ម្សិលមិញ​បន្ទាប់ពី​ទីផ្សារ​បិទ​ការជួញដូរ​។ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅ​រយៈពេល​បី​ថ្ងៃមុន ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. ក្នុង​ថ្ងៃ​ព្រហស្បតិ៍ បាន​ងើបឡើង​មកវិញ​០,២៣% ដល់​៦៤៥,៨៩ ពិន្ទុ​។

​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) អេស៊ីលីដា (ABC) និង​PEPC បាន​កើន​ឡើងដល់​១៤.០០០៛ ១៧.០៦០៛ និង ២.៩៨០៛​។
​ផ្ទុយទៅវិញ ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​ហ្ក្រេ​ន​ធ្វី​ន GTI និង ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​ធ្លាក់​ចុះមក​ត្រឹម​៥.៩៤០៛ ៣.២៥០៛ និង​១.៣៣០៛​។

​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ PPAP បាន​រក្សា​ថ្លៃថេរ​ដដែល ត្រឹម​១១.៦០០៛​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​គឺ ២០៦,៥៩​លាន​រៀល ដែល​ភាគហ៊ុន​PPSP និង​ABC មាន​ចំណែក​ដល់​ទៅ​៥០% និង​៣៨% រៀង​គ្នា​នៃ​ទំហំ​សរុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×