Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ប្រគល់​សម្ភារ​បរិក្ខារ​កុំព្យូទ័រ​ជូន​សាលាខេត្ត និង​មន្ទីរ​-​អង្គភាព​ចំនួន​៥ នៅ​ខេត្តស្វាយរៀង​

ខេត្តស្វាយរៀង : លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ ២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​កុំព្យូទ័រ​ជូន​សាលាខេត្ត និង​មន្ទីរ​-​អង្គភាព​ចំនួន​៥ នៅ​សាលប្រជុំ​អាគា​”​ឃ​”​សាលាខេត្ត​ស្វាយរៀង​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​អង្គភាព​ក្រោម​ឱវាទ របស់​រដ្ឋបាល​ខេត្តស្វាយរៀង នៅពេលដែល​បានទទួល​សម្ភារ​ទាំងនេះ​ហើយ​ត្រូវ ៖ ត្រូវ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព និង​ត្រូវ​ពង្រឹង​សម្ថ​ត​ភាព​នៃ​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។ ជាពិសេស ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​វិធានការ របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត​សង្គម ការ​លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល ដើម្បី​បង្ការ​នូវ​ជំងឺ​កូ​វីដ​១៩ ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន បើទោះបីជា​ក្នុង​កាលៈទេសៈ ដែល​ពិភពលោក​បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ ប្រទេស​ទាំងពីរ​នៅតែ​រក្សាបាន​នៅ​ចំណងមិត្តភាព និង​ការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ផ្តល់នូវ​សម្ភារៈប្រើប្រាស់ ក្នុង​ការិយាល័យ​ជាដើម និង​បាន​ថ្លែងអំណរគុណ​ដល់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ជ្រោមជ្រែង និង​សម្របសម្រួល​គ្រប់បែបយ៉ាង តាមរយៈ ស្ថានទូត​ចិន ក្នុងការ​ផ្គត់ផ្គង់ នូ​សម្ភារ​ទាំងនេះ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង​។

​សម្ភារ​បរិក្ខារ​ដែល​លោកជំទាវ​បាន ប្រគល់ជូន​ទៅដល់​មន្ទី​រ​-​អង្គភាព​នា​ព្រឹក​នេះ​រួមមាន​៖ ១- សាលាខេត្ត​ស្វាយរៀង កុំ​ព្យូ​រ​ទ័​រ​យួ​ដៃ​ចំនួន​០២​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​០៣​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ចំនួន​០៣​គ្រឿង​។ ២-​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត កុំព្យូទ័រ​យួរដៃ​ចំនួន​០១​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​០៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធឺ​ចំនួន​០៣ គ្រឿង ។ ៣- មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត កុំព្យូទ័រ​យួរដៃ​ចំនួន​០១​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​០៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធឺ​ចំនួន​០៣ គ្រឿង​។ ៤- មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត កុំព្យូទ័រ​យួរដៃ​ចំនួន​០១​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​០៣ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធឺ​ចំនួន​០៣ គ្រឿង​។ ៥- វិទ្យាល័យ​ស្វាយរៀង កុំព្យូទ័រ​យួរដៃ​ចំនួន​០១​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​០២ គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធឺ​ចំនួន​០២ គ្រឿង​។ សរុប​ទាំងអស់​កុំព្យូទ័រ​យួរដៃ​ចំនួន​៦​គ្រឿង កុំព្យូទ័រ​លើ​តុ​ចំនួន​១៤​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ចំនួន​១៤​គ្រឿង​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×