Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ រត់គេចខ្លួន​ពី​ប្តី​និង​កូនស្រី មិនដឹង​ទៅណា​បាត់ , បុរស​ជា​ប្ដី​សង្ស័យថា ប្រពន្ធ​របស់ខ្លួន​អាច​នឹង​រត់តាម​ប្រុស​ថ្មី

spot_img

​ស្ទឹងត្រែង ៖ នារី​ម្នាក់​ស្រាប់តែ​គេចខ្លួន​ពី​ប្តី និង​កូនស្រី​ម្នាក់​ទើប​មាន​អាយុ ៥ ឆ្នាំ ខណៈពេល​នាំគ្នា​មក​ផ្សារ​ខេត្តស្ទឹងត្រែង​។ បុរស​ជា​ប្ដី​សង្ស័យថា ប្រពន្ធ​របស់ខ្លួន​អាច​នឹង​រត់តាម​ប្រុស​ថ្មី​។​

​លោក​នី ម៉​ង់ មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែធ្នូ​ថា យោងតាម​ពាក្យបណ្ដឹង​របស់​បុរស​ជា​ប្ដី បាន​ប្រាប់ថា​ប្ដី​ប្រពន្ធ​ពីរ​នាក់ រួមទាំង​កូនតូច​បានធ្វើ​ដំណើរ​ពី​ផ្ទះ​ឃុំ​ស្ដៅ ស្រុក​សេសា​ន មក​ផ្សារ​ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែ​បែរជា​បាត់​ប្រពន្ធ​ដោយ​មិនដឹង​មូលហេតុ​។

​រឿងនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​០០​នាទី រហូតមក​ទល់នឹង​ថ្ងៃទី​២៧ ខែធ្នូ​នេះ រក​មិនទាន់​ឃើញ​ប្រពន្ធ​របស់ខ្លួន​វិលត្រឡប់​ទៅផ្ទះ​វិញ នៅឡើយ​ទេ​។ បុរស​ជា​ប្តី​បានសម្រេច ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​។

​ស្ត្រី​ដែល​បាន​បាត់​ខ្លួន​មានឈ្មោះ ចាន់ ប៊ុន​ហាន់ អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិ ស្តៅ​២ ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៥ ធ្នូ បាន​ទៅ​ផ្សារ​នៅ​ខេត្តស្ទឹងត្រែង រួមជាមួយ​ប្តី​និង​កូនស្រី​។ លុះដល់​ម៉ោង​១២​ថ្ងៃត្រង់ បុរស​ជា​ប្ដី​ឈ្មោះ កា​.​ខេមរិន បាន​បញ្ចុក​បាយ កូន​នៅ​តូប​លក់​បាយ​មួយកន្លែង​។ ខណៈ​ពេលនោះ​ប្រពន្ធ​ទៅ​ទិញ​ឡេ លាប​ខ្លួន រហូត​បាត់​យូរពេក ប្តី​ក៏​តាមរក តែ​រក​មិនឃើញ​ដល់​ម៉ោង​៥​ល្ងាច គេ​បិទ​ផ្សារ​ក៏បាន​យក​កូន​ត្រឡប់មកផ្ទះ​វិញ និង​ប្រាប់​ឪពុកម្តាយ​។​

​លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​១៥​នាទី ប៉ុស្តិ៍​រដ្ឋបាល​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ កា ខេមរិន អាយុ ២២​ឆ្នាំ (​ត្រូវជា​ប្តី​)​។ គ្រួសារ​នេះ​មាន​រៀបចំ​អាពាហ៍ពិពាហ៍ ត្រឹម​ត្រូវមាន​កូនស្រី​ម្នាក់​អាយុ ៥ ឆ្នាំ​។​
ប្រភពព័ត៌មាន​ចុងក្រោយ​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នោះ បាន​ទូរស័ព្ទ​ទៅ​ម្ដាយបង្កើត​របស់ខ្លួន​ថា បានធ្វើ​ដំណើរ​ទៅរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​។ ឆ្លើយតប​រឿងនេះ​ខាង​បុរស​ជា​ប្ដី​សង្ស័យថា ប្រពន្ធ​របស់ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​បុរស​ថ្មី​រហូត​ឈានដល់​ត្រូវរ៉ូវ​គ្នា ចុះចោល​ប្ដី​និង​កូនស្រី​តូច​៕ រក្សា​សិទ្ធិ​ដោយ​៖​សំ​.​ណា​ង​

spot_img
×