លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានបង្ហាញនៅលើ Facebook ផ្លូវការរបស់លោក អំពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗ ចំនួន ០៦មុខ រួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ២០២០។
បើតាមរបាយការណ៍វឌ្ឍនភាពដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការប្រមូលផលដំណាំទាំង ០៦មុខ នេះ មានតម្លៃគិតជាទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ រួមមានដំណាំ ÷
១- ដំណាំដំឡូងមី : ផ្ទៃដីដាំដុះចំនួន ៦៥៦ ៨៦៨ ហិកតា , ផ្ទៃដីប្រមូលផលចំនួន ៥៨២ ០៥៥ ហិកតា , រោងចក្រកែច្នៃមានចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨ , បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧ ០៧៥ ៤៩៤តោន ។
២- ដំណាំស្វាយចន្ទី : ផ្ទៃដីដាំដុះចំនួន ២៣៦ ៤៧១ហិកតា , ផ្ទៃដីប្រមូលផលចំនួន ១៦៥ ៦៧០ហិកតា , បរិមាណផលប្រមាណជា ២៤២ ១៧៧តោន , បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២១៨ ៨៨៤,២៩តោន ។
៣- ដំណាំស្វាយ : ផ្ទៃដីដាំដុះចំនួន ១២៦ ៦៦៨ហិកតា , ផ្ទៃដីប្រមូលផលចំនួន ៩១ ១០៤ហិកតា , បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥ ២៧៤ តោន , ក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។
៤- ដំណាំចេកអំបូងលឿង (ឆ្នាំ២០២០)
: ផ្ទៃដីប្រមូលផលចំនួន ១៥ ៩៤៥ហិកតា , ទិន្នផលជាមធ្យមចំនួន ៣០តោន/ហិកតា , បរិមាណផលប្រមាណជា ៤៧៨ ៣៥០តោន , បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០.៩៤តោន , ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។
៥- ដំណាំមៀនប៉ៃលិន (តាង៉ែន) : ផ្ទៃដីដាំដុះចំនួន ១៤ ៤០៧ហិកតា , ផ្ទៃដីប្រមូលផលចំនួន ១១ ៥១៤ហិកតា
, ទិន្នផលជាមធ្យមចំនួន ១៣.៨៨តោន/ហិកតា , បរិមាណផលប្រមាណជា ១៥៩ ៨៣៣តោន , បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤.៥២តោន , ក្រុមហ៊ុននាំចេញមានចំនួន ២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥ ។
៦- ដំណាំម្រេច : ផ្ទៃដីដាំដុះចំនួន ៦ ៨២២ ហិកតា , ផ្ទៃដីប្រមូលផលចំនួន ៦ ០០៤ ហិកតា , ទិន្នផលជាមធ្យមចំនួន ៣.១៣តោន/ហិកតា , បរិមាណផលចំនួន ១៨ ៨២៩តោន , បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥ ០០៥.៦៥តោន , ក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន ។
សូមបញ្ជាក់ថា សរុបការប្រមូលផលដំណាំទាំង០៦មុខនេះ មានតម្លៃគិតជាទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕រក្សាសិទ្ធិដោយ៖CEN