Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហបុរី “តិអៀរ” រាប់រយលានដុល្លារឲ្យពលរដ្ឋខ្លួន ព្រោះថវិការកើនឡើងខ្លាំង

spot_img

ពលរដ្ឋសឹង្ហបូរីទាំងអស់ដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅនឹងទទួលបានប្រាក់តិអៀរ រហូតដល់ទៅ SGD300 ពីរដ្ឋាភិបាលនៅពេលថវិកាបានកើនឡើងក្នុងឆ្នាំសារពើពន្ធ 2017។

រដ្ឋាភិបាលប្រទេសសិង្ហបុរីបានចែកជា ចំនួន 3 កម្រិតសម្រាប់ពលរដ្ឋ ចាប់ពី 100-300 ដុល្លារសិង្ហបុរី (SGD)

តាមToday នៅឆ្នាំនេះ ប្រជាពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅនឹងទទួលបានទឹកប្រាក់ពី 100-300 SGD (76-228 ដុល្លារអាមេរិក) ពីរដ្ឋាភិបាល។ ជាក់ស្តែងប្រជាជនដែលមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន 28,000 SGD ឬតិចជាងនេះនឹងទទួលបាន 300 SGD អ្នកមានចំណូលពី 28,001-100,000 SGD ទទួលបាន 200 SGD ខណៈដែលបុគ្គលដែលមានចំណូលខ្ពស់ លើសពី100,000 SGD នឹងទទួលបានកម្រិតទាបអប្បបរមា 100 SGD។ អ្នកដែលមានអចលនទ្រព្យច្រើនជាងមួយ ក៏មានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបាន 100 SGD ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់ពួកគេ។

លុយឬប្រាក់រង្វាន់ហៅថា SG bonusនឹងត្រូវប្រគល់ទៅឱ្យប្រជាជននៅដំណាច់ឆ្នាំនេះ ហើយចំនួនសរុបដែលរដ្ឋាភិបាលសិង្ហបុរីគ្រោងនឹងចែកចាយគឺ 700 លានដុល្លារ។ វាត្រូវបានគេប៉ាន់ប្រមាណថា ជនជាតិសិង្ហបុរី ប្រហែល 2.7 លាននាក់ នឹងទទួលបានខ្ទង់ប្រាក់ មួយស្របនឹងប្រាក់ចំណូលរបស់ពួកគេ។

លោក Heng Swee Keat រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សិង្ហបុរីបានថ្លែងនៅក្នុងរបាយការណ៍ថវិកាមួយដែលបានអាននៅសភាកាលពីថ្ងៃទី 19 ខែកុម្ភៈថា: «នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់រដ្ឋាភិបាលដើម្បីចែក​រំលែក​សមិទ្ធផលអភិវឌ្ឍន៍របស់សឹង្ហបូរី»។

នេះមិនមែនជាលើកទី 1 ទេដែលរដ្ឋាភិបាលសឹង្ហបូរីផ្តល់អំណោយជាសាច់ប្រាក់ដល់ ពលរដ្ឋ។ ក្នុងឆ្នាំ 2011 ពលរដ្ឋពេញវ័យជនជាតិសិង្ហបុរីដែលរកប្រាក់ចំណូលបានតិចជាង 30,000 SGD នឹងត្រូវបានផ្តល់ជូន 800 SGD ខណៈដែលអ្នកដែលរកប្រាក់ចំណូលបានលើសពី 100.000 SGD នឹងទទួលបាន 100 SGD ។ មុននេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅនៅប្រទេសសឹង្ហបូរីក៏ទទួលបានពី 100 SGD ទៅ 700 SGD ពីរដ្ឋាភិបាលក្នុងឆ្នាំ 2008 ។

តាមសេចក្តីរាយការណ៍របស់រដ្ឋមន្ត្រីHeng បានឱ្យដឹងថាអតិរេកថវិការបស់សឹង្ហបុរីសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ 2017 មានចំនួន 9,61 ពាន់លាន SGD ដោយសារតែការរួមចំណែក “ឆ្នើម” របស់ស្ថាប័ន ប្រតិបត្តិការទាំងឡាយរបស់រដ្ឋាភិបាលនិង ប្រាក់ចំណូល “ខ្ពស់ជាងការរំពឹងទុក” ពីទីផ្សារអចលនទ្រព្យ។ អតិរេកនេះខ្ពស់ជាងការប៉ាន់ស្មានប្រមាណជាប្រាំដង (ប្រហែល 1,91 ពាន់លាន SGD) ។

លោកហេងបន្តថារដ្ឋាភិបាលសឹង្ហបូរីគ្រោងចំណាយប្រាក់ 5 ពាន់លាន SGD ដើម្បីវិនិយោគលើមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដើម្បីអនុវត្តខ្សែរថភ្លើងថ្មី ដែលសិង្ហបុរីកំពុងសាងសង់។ លើសពីនេះទៀតទឹកប្រាក់ 2 ពាន់លាន SGD នឹងត្រូវចំណាយលើខ្ទង់ប្រាក់ជំនួយផ្សេងទៀត៕ ចន្ទ្រា

spot_img
×