Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេ​ង សាខុន​៖ កសិករ​កំពុង​ងាក​ចេញពី​ការធ្វើ​កសិកម្ម​តាមបែប​យថាផល មក​ធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​វិញ​

​ភ្នំពេញ​៖ កម្មវិធី​ការផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ឬ ASPIRE បាននិងកំពុង​នាំ​ប្រជាកសិករ​ចេញពី​ការធ្វើ​កសិកម្ម​តាមបែប​យថាផល មក​ធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​វិញ មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ មាន​ចងក្រង​បណ្តុំ​ផលិត និង​អនុវត្តន៍​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ប្រើប្រាស់​បច្ចេកទេស និង​គ្រឿងយន្ត​សមស្រប ដែល​អាចជួយ​បង្កើន​ផលិតភាព​ផលិតកម្ម ចំណេញ​ពេលវេលា និង​ពលកម្ម​។ នេះ​បើ​យោងតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​កម្មវិធី​មួយ​ឈ្មោះថា “​ការផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ហៅថា​កាត់​ថា​” ASPIRE” ដោយ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ហៅ​កាត់​ថា IFAD​។

​លោក​បន្តថា​កម្មវិធី​នេះ​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ដើម្បី​ប្រែក្លាយ​វិស័ក​សិ​កម្ម​ឲ្យ​ទៅជា​កសិកម្ម​ទំនើប​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព ន​វារ​នុ​វត្ត​ន៍ បង្កើន​ប្រាក់ចំណូល ធានា​សន្តិសុខ​ស្បៀង និង​ផលិតកម្ម​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ (​បរិមាណ គុណភាព សុ​វត្តិភាព និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​)​។

​ជាក់ស្តែង នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៥ ខែធ្នូ លោក ទា គឹម​សុទ្ធ​ប្រធាន​មន្ទីរ និង​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី ASPIRE បាន​នាំយក​ម៉ាស៊ីន​ជ្រួយដី​ចំនួន ០៩​គ្រឿង ជូន​ដល់​តំណាង​បណ្តុំ​អាជីវកម្ម​បន្លែ និង​កសិករ​ដែល​ទទួល​បាន​ផ្ទះ​សំណាញ់​ចំនួន ០៩​គ្រួសារ​។

​ម៉ាស៊ីន​ជ្រួយដី​នេះ វា​នឹង​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​ទូទាំង​ខេត្តសៀមរាប ឆ្លើយតប​តាម​ទស្សនៈវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផលិតផល​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​បន្លែ បង្កើត​ការងារ និង​ប្រាក់ ចំណូល​ក្នុង​គ្រួសារ ដោយ​មិនចាំបាច់​ធ្វើ​ចំណាក​ទៅ​ស្រុក​។ ទន្ទឹមនឹងនេះ​ផងដែរ តាមរយៈ​កម្មវិធី​នេះ មន្ទីរ​បាន​ជួយ​សម្របសម្រួល​រៀបចំ​ចងក្រង​កសិករ​ជា​ក្រុម​ផលិត មានដូចជា​៖ បន្លែ មាន់ ត្រី និង​ក្រុម​កែឆ្នៃ​អនុផល​ព្រៃឈើ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឈ្មួញ ឬ​ជាមួយ​អ្នកបញ្ជា​ទិញ​ផលិតផល​ដោយ​ត្រង់​តែម្តង​៕​រក្សា​សិទ្ធិ​ដោយ​៖CEN

×