Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​វ៉ា​ជែង​ឡាន កំពុង​បត់​បុក​គ្នា​របួសធ្ងន់​២​នាក់​

spot_img

តាកែវ​៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ ២ ឋិត​នៅក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ រវាង​ម៉ូតូ និង​ឡាន បណ្តាល​មនុស្ស​២​នាក់​ជា​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ដេក​សន្លប់​នៅលើ​ផ្លូវ ។ ករណីនេះ​កើតឡើង​នៅ​រសៀល ថ្ងៃអាទិត្យ វេលា​ម៉ោង ៥​និង​១៥​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ បាន​ឲ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត Takoma ពាក់​ផ្លាកលេខ​2F4526 ភ្នំពេញ ព័​ណ​ស្ករ បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច ដោយ​មកដល់​ចំណុចកើតហេតុ​រថយន្ត តា​កូ​ម៉ា បាន​ស៊ី​ញូ​របត់​ឆ្វេង ភ្លាមនោះ​ក៏​ឃើញ​មាន​ម៉ូតូ​dream C125 ពាក់​ស្លាក​លេខ​1F1482 តាកែវ ព័​ណ​ខ្មៅ បើកបរ​ដឹក​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន ស្រប​ទិស​គ្នា បានមក​បុក​ចំ​និង​ពាក់កណ្តាល​រថយន្ត​តា​កូ​ម៉ា យ៉ាង​ពេញទំហឹង បណ្តាល​ឲ​អ្នកបើកបរ​ម៉ូតូ ២​នាក់​បុក​បោក​ផ្ទាប់​ជាមួយនិង​ឡាន​មួយ​ទំហឹង សន្លប់​ស្តូកស្តឹង​នៅលើ​ថ្នល់​តែម្តង ។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ក្រុង​ដូន​កែវ បានមក​ធ្វើការ​វាស់វែង និង​ហៅ​ឡាន​សា​ម៊ុ​យ ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕​រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

spot_img
×